ទេសចរកូរ៉េខាងត្បូង និងតៃវ៉ាន់សម្រុកទៅលេងកោះ Phu Quoc របស់វៀតណាម

ទេសចរកូរ៉េខាងត្បូង និងតៃវ៉ាន់សម្រុកទៅលេងកោះ Phu Quoc របស់វៀតណាម

កោះ Phu Quoc របស់វៀតណាមទទួលបានភ្ញៀវទេសចរបរទេសមិនធ្លាប់មានក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២៤ ពោលកោះមួយនេះទាញទេសចរបរទេសបានជាង ២០០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយភាគច្រើនគឺភ្ញៀវទេសចរមកពីកូរ៉េខាងត្បូង និងតៃវ៉ាន់ ។

គ្រាន់តែត្រឹមមួយត្រីមាសនេះ ភ្ញៀវទេសចរអន្តរជាតិជាង ៥០ ម៉ឺននាក់បានហោះមកលេងកម្សាន្តនៅកោះ Phu Quoc ហើយកើនឡើងជាង ២០០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ក្នុងអំឡុងពេលវិស្សមកាលរយៈពេល ៥ ថ្ងៃចន្លោះខែមេសា និងខែឧសភា ចំនួននៃការមកដល់ប្រទេសវៀតណាមនៃអ្នកទេសចរបរទេសបានកើនឡើង ១២ ភាគរយ និងខ្ពស់ជាងទេសចរក្នុងស្រុក ២.៤ ដង ។

ចំណែកចន្លោះខែមករាដល់ខែមីនា ខេត្ត Kien Giang បានស្វាគមន៍ប្រជាជនកូរ៉េខាងត្បូងចំនួន ២២១,៦៥៧ នាក់កើនឡើង ១៦៥ ភាគរយ ចំណែកទេសចរតៃវ៉ាន់មាន ៨២,១៣៥ នាក់កើនឡើង ១២ ដង ហើយប្រហែល ៩០ ភាគរយនៃភ្ញៀវទេសចរកូរ៉េ និងតៃវ៉ាន់ទាំងនេះទៅលេងកោះ Phu Quoc ។

ក្រៅពីការប្រើប្រាស់ធនធានធម្មជាតិ និងវប្បធម៌ក្នុងតំបន់ដើម្បីអភិវឌ្ឍផលិតផលប្រកបដោយភាពច្នៃប្រឌិតហើយនោះ កោះ Phu Quoc ក៏កំពុងធ្វើការលើការអភិវឌ្ឍន៍ធនធានមនុស្ស ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈបរិក្ខារដើម្បីបំពេញតម្រូវការបន្ថែមទៀតដើម្បីក្លាយខ្លួនជាគោលដៅទេសចរអន្តរជាតិដ៏សំខាន់សម្រាប់វៀតណាម ៕

តាមដានជាមួយយើង៖ Million Times
កោះ Phu Quoc

បកប្រែ ៖ ទីន