ពូទីន៖ ទំនាក់ទំនងរុស្ស៊ី-ចិន មិនមែនជាឱកាសនិយម និងគ្មានទិសដៅប្រឆាំងនឹងនរណាម្នាក់នោះទេ

ពូទីន៖ ទំនាក់ទំនងរុស្ស៊ី-ចិន មិនមែនជាឱកាសនិយម និងគ្មានទិសដៅប្រឆាំងនឹងនរណាម្នាក់នោះទេ

ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក ពូទីន ទៅកាន់ប្រទេសចិន ធ្វើឡើងតាមការអញ្ជើញរបស់លោក ស៊ី ហើយជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់មេដឹកនាំរុស្ស៊ី ចាប់តាំងពីស្បតចូលអាណត្តិទី៥កាលពីសប្តាហ៍មុន។

ក្នុងជំនួបជាមេដឹកនាំចិន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់លោក ស៊ី ជីនពីង ថា ទំនាក់ទំនងរុស្ស៊ី-ចិន គឺជាកម្លាំងដែលមានស្ថិរភាពសម្រាប់ពិភពលោក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី លោក ពូទីន បាននិយាយថា “ទំនាក់ទំនងរវាងរុស្ស៊ី និងចិន មិនមែនជាឱកាសនិយម និងមិនមានទិសដៅប្រឆាំងនឹងនរណាម្នាក់នោះទេ។ កិច្ចសហប្រតិបត្តិការរបស់យើងក្នុងបញ្ហាអន្តរជាតិគឺជាកត្តាមួយក្នុងចំណោមកត្តាស្ថេរភាពនៅក្នុងឆាកអន្តរជាតិ”។

ប្រទេសទាំងពីរបានបង្ហាញពីមិត្តភាព “គ្មានដែនកំណត់” ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០០២២ ដើម្បីដើរតួជាអ្នកប្រឆាំងទៅនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅលើពិភពលោក។

នៅក្នុងសុន្ទរកថា លោក Xi បាននិយាយថា ទីក្រុងប៉េកាំង “នឹងតែងតែធ្វើការជាមួយប្រទេសរុស្ស៊ីក្នុងនាមជាអ្នកជិតខាងល្អ មិត្ត និងដៃគូដើម្បីការពារយុត្តិធម៌ ខណៈដែលមេដឹកនាំទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តឱ្យកាន់តែស៊ីជម្រៅ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។

អត្ថបទ៖ សារ៉ាយ