នាយករដ្ឋមន្ត្រីថ្មីរបស់សិង្ហបុរីប្ដេជ្ញាដោះស្រាយបញ្ហាការទូត រួមទាំងទំនាក់ទំនងអាមេរិក-ចិន

នាយករដ្ឋមន្ត្រីថ្មីរបស់សិង្ហបុរីប្ដេជ្ញាដោះស្រាយបញ្ហាការទូត រួមទាំងទំនាក់ទំនងអាមេរិក-ចិន

លោក Lawrence Wong បានឡើងកាន់តំណែងជាប្រធានាធិបតីសិង្ហបុរីជំនួសលោក Lee Hsien Loong ជាផ្លូវការហើយកាលពីថ្ងៃពុធ ទី១៥ ខែឧសភាម្សិលមិញ ខណៈសុន្ទរកថាស្បថចូលកាន់តំណែងរបស់លោក Wong ផ្ដោតលើការផ្លាស់ប្ដូររបៀបដឹកនាំខុសពីអ្នកជំនាន់មុនៗ ។

នៅក្នុងសុន្ទរកថាបន្ថែមនោះ លោក Wong បានលើកឡើងពីបញ្ហាការទូត និងរឿងរ៉ាវដែលរដ្ឋាភិបាលកំពុងប្រឈមមុខ រួមទាំងទំនាក់ទំនងកាន់តែអាក្រក់ទៅៗរវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាបញ្ហាប្រជាជនសិង្ហបុរីដែលមានវ័យចំណាស់យ៉ាងឆាប់រហ័ស ហើយលោកបានអំពាវនាវឱ្យប្រជាជនមានការរួបរួមជាតិជាមួយគ្នាដើម្បីបន្តនាវាសិង្ហបុរីធ្វើដំណើរឆ្ពោះទៅមុខ ។

ទន្ទឹមនឹងនេះ ពិធីស្បថចូលកាន់តំណែងរបស់លោក Wong ក៏ធ្វើឡើង នៅពេលដែលសិង្ហបុរីប្រឈមមុខនឹងបញ្ហាដែលកំពុងកើនឡើងក្នុងប្រទេស និងអន្តរជាតិ ជាពិសេសនាយករដ្ឋមន្ត្រីថ្មីវ័យ ៥១ ឆ្នាំរូបនេះនឹងដឹកនាំប្រទេស ចំពេលមានការថយចុះអត្រាកំណើត និងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ។

លោក Wong ចូលខ្លួនក្នុងឆាកនយោបាយកាលពីឆ្នាំ ២០១១ ហើយត្រូវបានតែងតាំងជាក្រុមប្រឹក្សាភិបាលនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី ។ ក្រោយមកគាត់បានកាន់ផ្នែកវប្បធម៌ ការអភិវឌ្ឍជាតិ និងវិស័យអប់រំ ទើបដល់ឆ្នាំ២០២០ គាត់បានកាន់តួនាទីជាសហប្រធាននៃក្រុមការងារកូវីដ ១៩ និងត្រូវ​បាន​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ ២០២២ ។

សូមជម្រាបថា លោក Wong ​បាន​ឡើង​ស្នង​តំណែង​ពី​លោក Lee Hsien Loong ជា​កូន​ប្រុស​ច្បង​របស់​នាយក​រដ្ឋមន្ត្រី​ទីមួយ និង​ជា​បិតា​ស្ថាបនិក​ប្រទេសគឺ​លោក Lee Kuan Yew កាលពីថ្ងៃទី១៥ ខែឧសភា ខណៈនាយក​រដ្ឋមន្ត្រី​ដែល​ផុត​អាណត្តិ​នឹង​បម្រើការជា​ទេសរដ្ឋមន្ត្រី​ក្នុង​ជួរគណៈរដ្ឋមន្ត្រី​របស់លោក Wong ៕

លោក Lawrence Wong
តាមដានជាមួយយើង៖ Million Times
លោក Lee Hsien Loong ចាប់ដៃលោក Lawrence Wong

បកប្រែ ៖ ទីន