ក្រុមហ៊ុន Tesla របស់ Elon Musk ត្រៀមជះលុយ ៥០០ លានដុល្លារ បន្ថែមកន្លែងសាកថ្មរថយន្តអគ្គិសនី

ក្រុមហ៊ុន Tesla របស់ Elon Musk ត្រៀមជះលុយ ៥០០ លានដុល្លារ បន្ថែមកន្លែងសាកថ្មរថយន្តអគ្គិសនី

CEO ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់សហរដ្ឋអាមេរិកលោក Elon Musk បាននិយាយថា ក្រុមហ៊ុននឹងចំណាយប្រាក់ជាង ៥០០ លានដុល្លារលើគម្រោងពង្រីងកបណ្ដាញសាកថ្មរថយន្តល្បឿនលឿនរបស់ខ្លួន ។

មហាសេដ្ឋី Elon Musk បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ក្រុមហ៊ុន Tesla នឹងបង្កើតស្ថានីយសាកថ្មរថយន្តអគ្គិសនីថ្មីរាប់ពាន់កន្លែងបន្ថែមទៀតនៅឆ្នាំនេះ ហើយគ្រោងនឹងជះទុនរហូតដល់ជាង ៥០០ លានដុល្លារឯណោះ ។

បច្ចុប្បន្ន Tesla មានស្ថានីយសាកថ្មរថយន្តជាង ៥០,០០០ កន្លែងនៅជុំវិញពិភពលោក បន្ទាប់ពីមានការប្រកួតប្រជែងជាច្រើន ពិសេសនៅអាមេរិកខាងជើង ។ ក្រុមហ៊ុនផលិតរថយន្តកាន់តែច្រើនកំពុងជ្រៀតចូលក្នុងទីផ្សារនៅតំបន់មួយនេះ ក្នុងនោះរួមទាំងក្រុមហ៊ុន Toyota Motor បាននឹងកំពុងប្រើប្រាស់ឧបករណ៍ភ្ជាប់ខ្សែសាកថ្មដែលអាចប្រើបានជាមួយនឹងឆ្នាំងសាករបស់ក្រុមហ៊ុន Tesla ។

ទន្ទឹមនឹងការជះលុយរាប់លានដុល្លារពង្រីកបណ្ដាញសាកថ្មនេះ ក្រុមហ៊ុន Tesla ក៏បាននិងកំពុងពិនិត្យមើលពីទីផ្សារលក់រថយន្ត ចំពេលមានការប្រកួតប្រជែងពីក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិន និងការធ្លាក់ចុះនៃតម្រូវការទិញរថយន្តអគ្គិសនីជាដើម ស្របពេលដែលក្រុមហ៊ុន Tesla ក៏ទើបតែបញ្ឈប់ CEO និងក្រុមបុគ្គលិកពិនិត្យមើលបច្ចេកវិទ្យាបញ្ចូលថ្មរហ័សនេះផងដែរ ។

ជាចុងក្រោយ Elon Musk បានបញ្ជាក់ថា ក្រុមហ៊ុន Tesla នឹងបង្កើតស្ថានីយ៍សាកថ្មថ្មីនេះក្នុងល្បឿនបញ្ចូលយឺតជាងមុន ប៉ុន្តែ Tesla នឹងបន្តវិនិយោគលើការពង្រីកបណ្តាញសាកថ្មរបស់ខ្លួន ដើម្បីធ្វើឱ្យរថយន្តអគ្គិសនីកាន់តែមានប្រជាប្រិយភាពលើទីផ្សារពិភពលោក ៕

តាមដានជាមួយយើង៖ Million Times

បកប្រែ ៖ ទីន