មហាសេដ្ឋី Warren Buffett ខ្លាច AI មានសក្តានុពលដ៏ធំសម្បើមគ្រោះថ្នាក់ពិភពលោកដូចអាវុធនុយក្លេអ៊ែរ

មហាសេដ្ឋី Warren Buffett ខ្លាច AI មានសក្តានុពលដ៏ធំសម្បើមគ្រោះថ្នាក់ពិភពលោកដូចអាវុធនុយក្លេអ៊ែរ

នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មហាសេដ្ឋី Warren Buffett បានប្រៀបធៀបបញ្ញាសិប្បនិមិត្ត AI ទៅនឹងការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ទោះបីជាក្រុមហ៊ុនចាប់ផ្តើមប្រើប្រាស់វានៅក្នុងអាជីវកម្មមួយចំនួនក៏ដោយ។

កាសែត The New York Times ចុះផ្សាយថា លោក Warren Buffett មហាសេដ្ឋីពិភពលោកម្នាក់ដែលព្រួយបារម្ភអំពីគ្រោះថ្នាក់នៃបញ្ញាសិប្បនិម្មិត (AI)។

មហាសេដ្ឋី វ័យ ៩៣ ឆ្នាំរូបនេះបានប្រៀបធៀបបច្ចេកវិទ្យាដែលរីកចម្រើនយ៉ាងឆាប់រហ័សទៅនឹងការអភិវឌ្ឍន៍គ្រាប់បែកបរមាណូដោយនិយាយថា «ទាំងពីរអាចមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សង្គម ប្រសិនបើប្រើប្រាស់មិនត្រឹមត្រូវ»។

ទន្ទឹមនឹងនេះ លោក Warren Buffett បានដាស់តឿនដល់ម្ចាស់ភាគហ៊ុនរាប់ម៉ឺននាក់ ដែលបានប្រមូលផ្តុំវេទិកាមួយសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរបស់ Berkshire Hathaway Inc នៅទីក្រុង Omaha រដ្ឋ Nebraska សហរដ្ឋអាមេរិក កាលថ្ងៃទី៣ ខែឧសភា និយាយសង្កត់ធ្ងន់ថា ការបោកប្រាស់បញ្ញាសិប្បនិម្មិតអាចក្លាយជា «ឧស្សាហកម្មរីកចម្រើនគ្រប់ពេលវេលា»។

តាមដានជាមួយយើង៖ Million Times

លោក Buffett និយាយបន្តថា មាននរណាម្នាក់បានផលិតវីដេអូក្លែងក្លាយរបស់លោកដែលមើលទៅគួរអោយជឿជាក់គ្រប់គ្រាន់ដើម្បីបញ្ឆោតលោកឱ្យផ្ញើប្រាក់ទៅក្រៅប្រទេស។ មហាសេដ្ឋីវិនិយោគ guru ព្យាករណ៍ថា អ្នកបោកប្រាស់នឹងចាប់យកបច្ចេកវិទ្យានេះ ហើយអាចបង្កគ្រោះថ្នាក់ច្រើនដល់សង្គម។

បច្ចុប្បន្ននេះ AI គឺជាប្រធានបទដ៏ក្តៅគគុកមួយ ដែលមនុស្សជាច្រើនជុំវិញសាកលលោក តែងតែលើកយកមកពិភាក្សាវែកញែក ព្រោះបើមើលទៅតាមការវិវត្តន៍ម្ដងមួយជំហានៗ ទាក់ទងនឹង AI សព្វថ្ងៃនេះ ធ្វើឲ្យគេជឿជាក់ថា វានឹងជះឥទ្ធិពលកាន់តែខ្លាំង មកលើការរស់នៅរបស់មនុស្ស នាពេលអនាគត៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ The New York Times