ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក Kriangkrai Thiennukul បាននិយាយថា វិស័យឧស្សាហកម្មថៃ នឹងរងឥទ្ធិពលខ្លាំងដោយសារការដំឡើងពន្ធនាំចូលទំនិញ របស់ប្រធានាធិបតីអាមេរិក Donald Trump។
តាមដានជាមួយយើង៖
Million Times


FTI បានព្យាករថា សេដ្ឋកិច្ចថៃទំនងនឹងខាតបង់ប្រាក់ចំណូលប្រហែល ៩០០ពាន់លានបាត ឬប្រមាណ ២៥,៨ពាន់លានដុល្លារ ដោយសារវិធានការទារពន្ធសងសឹក ៣៦% ចំពោះទំនិញថៃ ចូលក្នុងទីផ្សារអាមេរិក។
វិស័យដែលនឹងរងការខូចខាតខ្លាំងបំផុតនោះគឺ វិស័យផលិតរថយន្ត ចំណីអាហារ ប្លាស្ទីក គីមី ដែក អាលុយមីញ៉ូម វាយនភណ្ឌ អេឡិចត្រូនិច និងគ្រឿងម៉ាស៊ីន។
FTI បានដាក់សំណើសុំឲ្យរដ្ឋាភិបាល ពន្លឿនការចរចាជាមួយរដ្ឋបាលអាមេរិក ដើម្បីបន្ធូរបន្ថយពន្ធគយ តាមរយៈការកាត់បន្ថយពន្ធទំនិញអាមេរិក ដើម្បីយកចិត្តយកថ្លើមប្រធានាធិបតី Donald Trump៕
អត្ថបទ៖ Luffy រូបភាព៖