រថភ្លើងដឹកទំនិញខ្នាតធំទី១ ដែលភ្ជាប់ពីប្រទេសចិន ឡាវ ថៃ និងកម្ពុជា ចំណេញពេលពាក់កណ្ដាល នៃសេវាកម្ម Lancang – Mekong Express plus បានចេញ ដំណើរ ពីទីក្រុងគុនមីញ នៅថ្ងៃទី២៨ខែមីនា និងបាន មកដល់ទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី២៩ ឆ្នាំ២០២៥ ជាមួយនឹង៣២កុងតឺន័រ។
លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសានេះនៅលើបណ្តាញសង្គម Facebook បានឱ្យដឹងថា មួយកុងតឺន័រ ៗមាន សរសៃអំបោះ នឹងត្រូវបានផ្ទេរបន្ថែមទៀតមកកាន់រាជធានីភ្នំពេញ តាមរយៈការដឹកជញ្ជូនតាមផ្លូវគោក។ លោកបានការកត់សម្គាល់ថា ការដឹកជញ្ជូនដោយរថភ្លើង ដឹកទំនិញខ្នាតធំទី១បាន កាត់បន្ថយរយៈពេល ពាក់កណ្ដាលរហូតដល់ ៦ថ្ងៃ បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវសមុទ្របែបប្រពៃណី។


Lancang – Mekong Express plus (ឡានឆាង-មេគង្គអ៊ិចប្រេសបូក) គឺជាសេវាកម្មរថភ្លើងដឹកទំនិញដែលមានគោលបំណងសម្រួលដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសចិន និងប្រទេសនៅតាមដងទន្លេមេគង្គ។
សូមជម្រាបថា កិច្ចសហប្រតិបត្តិការ Lancang-Mekong (LMC) គឺជាយន្តការសហប្រតិបត្តិការអនុតំបន់ដែលពាក់ព័ន្ធនឹងប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដោយផ្តោតលើការតភ្ជាប់ សមត្ថភាពផលិតកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ការគ្រប់គ្រងធនធានទឹក និងកសិកម្ម និងការកាត់បន្ថយភាពក្រីក្រជាដើម។

លើសពីនេះ នៅក្នុងក្របខ័ណ្ឌ LMC គឺបានផ្តោតលើបញ្ហានយោបាយ និងសន្តិសុខ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងនិរន្តរភាព និងការផ្លាស់ប្តូរសង្គម វប្បធម៌ និងប្រជាជន៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ លោក វ៉ាង វិនពិន