កម្ពុជា ចុះកិច្ចព្រមព្រៀងឆ្ពោះទៅពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយប្រទេសអ្នកមានបំផុត លុចសំបួ

កម្ពុជា ចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទូទៅ ឆ្ពោះទៅពង្រឹងទំនាក់ទំនងទ្វេភាគី ជាមួយប្រទេសលុចសំបួ ដែលជា​ប្រទេស​តូច​បំផុត​មួយ​ក្នុង​សហភាព​អឺរ៉ុប​ ជាប់​ឈ្មោះ​ជា​ប្រទេសមាន​បំផុត​ក្នុង​ពិភពលោក។

នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ ដែលជា​ប្រទេស​តូច​បំផុត​មួយ​ក្នុង​សហភាព​អឺរ៉ុប លុចសំបួ ដោយភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន។ 

តាមដានជាមួយយើង៖ Million Times

ទន្ទឹមគ្នានេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ផងដែរ។

បន្ថែមពីលើនេះ ភាគីទាំងពីរបានចុះហស្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទូទៅ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលលុចសំបួ ត្រូវបានចុះហត្ថលេខា ដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក Xavier Bettel ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្មបរទេស កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ លុចសំបួ ដែលជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅពង្រឹងទំនាក់ទំនងទ្វេភាគី៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងការបទេស