២៥ ឆ្នាំក្នុង​វិស័យ​ជំនួញ លោកអ្នកឧកញ៉ា ពុង ឃាវសែសម្រេចបាន​សមិទ្ធផល​ធំ​ៗច្រើនខ្លាំង​

អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ (TIA) កំពុង​លេច​រូបរាង​យ៉ាង​ឆាប់​រហ័ស ដែល​ជា​ដំណាក់​កាល​សំខាន់​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា ​ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​លោកអ្នកឧកញ៉ា ពុង ឃាវសែ។ ​ថ្មី​ៗ​នេះដែរមាន​អ្នក​ជំនួញ​កំពូល​ៗ​មក​ពី​សភា​ពាណិជ្ជកម្ម​អាមេរិក បារាំង និង​អឺរ៉ុប បាន​អញ្ជើញ​ទស្សនកិច្ច​ដំណើរ​ការ​សាងសង់​មុន​ពេល​បើក​ដំណើរការ​នៅ​ឆ្នាំ​នេះ ហើយ​ផ្ដោត​ទៅ​លើ​ការ​រីកចម្រើន​នៃ​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា ក្នុងគម្រោងទ្រង់ទ្រាយធំ។

តាមដានជាមួយយើង៖ Million Times

អាកាសយានដ្ឋាន​អន្តរជាតិតេជោ (TIA) ​មួយ​នេះ​អាច​ចេញ​ជា​រូបរាង​ឡើង​ដោយ​ក្រុមហ៊ុន ​ខេមបូឌ៊ា អ៊ែរផត អ៊ិនវេសមិន ឯ.ក (Cambodia Airport Investment, Co. Ltd.) ដែល​ជា​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​រវាង ​អូស៊ីអាយស៊ី គ្រុប (OCIC) និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល (SSCA)។ ការ​អភិវឌ្ឍ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ខិតខំ​ប្រឹងប្រែង និង​សមត្ថភាព​របស់​លោក​អ្នក​ឧកញ៉ា ​បណ្ឌិត ពុង ឃាវសែ ក្នុង​ការ​សាងសង់ និង​បញ្ចប់​គម្រោង​ធំ​ៗ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន OCIC មាន​ប្រសាសន៍​ថា៖ «គោលដៅ​របស់​យើង​គឺ​តែងតែ​សាងសង់​ឲ្យ​លើស​ពី​ទិដ្ឋភាព​បច្ចុប្បន្ន​នេះ ​ដើម្បី​បង្កើត​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​អ្នក​ជំនាន់​ក្រោយ។ គ្រប់​​គម្រោង​ដែល​យើង​អនុវត្ត​គឺ​ជា​ជំហាន​ឆ្ពោះ​ទៅ​កាន់​ប្រទេស​កម្ពុជា​កាន់​តែ​រឹងមាំ និង​មាន​ការ​ត​ភ្ជាប់»។

លោក​អ្នក​ឧកញ៉ា ជា​អ្នក​ជំនួញ​បាន​ចាប់​ផ្ដើម​អាជីព​ធនាគារ​របស់​គាត់​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ដោយ​បាន​បើក​ដំណើរ​ការ​ធនាគារ​កាណាឌីយ៉ា និង​រួម​ចំណែក​ក្នុង​ការ​ស្ថាបនា​ឡើងវិញ​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស។ នៅ​ឆ្នាំ ២០០០ គាត់​បាន​បង្កើត ​អូស៊ីអាយស៊ី គ្រុប (OCIC) ដោយ​ពង្រីក​ទៅ​លើ​វិស័យ​អចលន​ទ្រព្យ និង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ការ​អភិវឌ្ឍ​របស់​លោក​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​កំណើន​សេដ្ឋកិច្ច​កម្ពុជា។

ឆ្លង​កាត់​មក ២៥ ឆ្នាំ​មក​នេះ លោក​អ្នក​ឧកញ៉ា ពុង ឃាវសែ ​បាន​បង្កើត​ជា​ក្រុមហ៊ុន ក៏​ដូចជា​ជំនួញ​ជា​ច្រើន​ដូចជា អូស៊ីអាយស៊ី គ្រុប (OCIC) បាន​ចាប់​ផ្ដើម​ដំណើរ​របស់​ខ្លួន​ក្នុង​ទសវត្សរ៍​ឆ្នាំ ២០០០ ​ដោយ​ការ​អភិវឌ្ឍន៍​គម្រោង​អចលន​ទ្រព្យ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ បន្ទាប់​មក​ទៀត ​ការ​វិនិយោគ​លើ​តំបន់​កោះ​ពេជ្រ ​ក្រុង​រណប អូឡាំព្យា និង​កោះ​នរា​ជា​ដើម។ ដោយ​នេះ​សុទ្ធ​តែ​កកើត​ចេញ​ពី​ក្រុមហ៊ុន​មេ​របស់លោក​អ្នក​ឧកញ៉ា ពុង ឃាវសែ។

ខណៈ​ដែល​គម្រោង​ចុង​ក្រោយ​ថ្មីៗ​នេះ គឺ​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ (TIA) ​ដែល​ដំណាក់​កាល​ទី​១ សម្រេច​ការ​សាងសង់​ជាង ៩៥% ហើយ ​ដោយ​គ្រោង​នឹង​ដាក់​ដំណើរការ ​នៅ​ខែ​កក្កដា ឆ្នាំ ២០២៥ ខាង​មុខ​នេះ។ ព្រលាន​យន្តហោះ​ថ្មី​នេះ​ ជា​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ទុន​នៅ​ក្រៅ​ប្រទេស (OCIC) ក្រោម​ទុន​វិនិយោគ ១ ៥០០ លាន​ដុល្លារ​អាមេរិក (ដំណាក់​កាល​ទី​១) ដែល​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ក្នុង​ឆ្នាំ ២០១៨។ TIA នេះ ​ត្រូវ​បាន​សាងសង់​នៅ​លើ​ផ្ទៃដី​ជាង ២ ៦០០ ហិកតា។ ព្រលាន​នេះ ជា​ប្រភេទ​ព្រលាន 4F មាន​សមត្ថភាព​ទទួល​បាន​ការ​ហោះហើរ​ ពី​ឆ្ងាយ​ឆ្លង​ទ្វីប​ដោយ​អាច​ឲ្យ​យន្ត​ហោះ​ធុន​ធំ​រហូត​ដល់ Airbus A380-800 និង យន្តហោះ Boeing747-800 ចុះ​ចត​បាន។ នេះជាការចុះផ្សាយរបស់ The Phnom Penh Post ជា​ភាសាអង់គ្លេស នា​ថ្ងៃ ២៥ ខែមីនា ឆ្នាំ ២០២៥៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ OCIC