CDC បើកការពិភាក្សាសំណើសុំចុះបញ្ជីវិនិយោគចំនួន ៧គម្រោងលើទុន ២៤៨លានដុល្លារអាម៉េរិក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បើកកិច្ចប្រជុំច្រកចេញ-ចូលតែមួយ លើកទី៤ ក្នុងឆ្នាំ២០២៥ កាលពីថ្ងៃទី១២ ខែមីនា ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោងក្នុងពហុវិស័យហើយដែលអាចបង្កើតការងារប្រមាណជាង ២ពាន់កន្លែង។

CDC បានឲ្យដឹងថា គម្រោងវិនិយោគទាំង៧នេះ មានទុនវិនិយោគសរុបប្រមាណ ២៤៨លានដុល្លារអាម៉េរិក អាចបង្កើតឱកាសការងារបានចំនួន ២,៦ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៤គម្រោង រួមមាន ផលិតថ្មម៉ាប, ផលិតពិល, កែច្នៃស្បែក, និងផលិតប្រដាប់ប្រដារនិងគ្រឿងសង្ហារិមក្មេង។

តាមដានជាមួយយើង៖ Million Times

ចំណែកវិស័យហេដ្ឋារចនាសម្ព័ន្ធមានចំនួន ៣គម្រោង ដូចជា គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព២០មេហ្គាវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តពោធិ៍សាត់, គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព៣០០មេហ្គាវ៉ាត់ និងគម្រោងបង្កើតផែស្ងួត។

បើតាម CDC គម្រោងវិនិយោគទាំង៧នេះ ស្ថិតនៅភូមិសាស្រ្តរាជធានីភ្នំពេញ  កំពង់ស្ពឺ  កំពង់ឆ្នាំង  និងពោធិ៍សាត់៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC