រោងចក្រផលិតស្រោមដៃ និងឧបករណ៍បរិក្ខារពេទ្យ​របស់ចិនតម្លៃ ២៧៣លានដុល្លារ ចាប់ផ្តើមសាងសង់ហើយ

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ​របស់ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ បានបញ្ចុះបឋមសិលាសាងសង់មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ​ រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ​ វិនិយោគក្នុងទំហំទុនប្រមាណ​ ២៧៣​ លានដុល្លារអាមេរិក​ លេីផ្ទៃដី​ទំហំ​ ២១ ហិកតា។ 

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុន ​Nex Healthcare Co., Ltd.​ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shadong Blue Sail Health Technology Co., Ltd. មកពីខេត្តសានដុង ប្រទេសចិន​ តំណាងដោយ លោកស្រី Liu Wenjing។ តាមផែនការផលិតផលស្រោមដៃការពារសុខភាពរបស់ក្រុមហ៊ុននេះ​ ជាប់ចំណាត់ថ្នាក់លេខ៣​ នៅទូទាំងពិភពលោក រីឯ​ ឧបករណ៍​ពិនិត្យ​បេះដូងជាប់ចំណាត់ថ្នាក់លេខ ៤​ ទូទាំងពិភពលោក និងជាប់លេខ ២​ នៅក្នុងប្រទេសចិន។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងថា ការកេីនឡេីងនៃចំនួន​គម្រោងវិនិយោគ​ជាបន្តបន្ទាប់​ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ បានសបញ្ជាក់អំពីការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេសបាននិងកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគជាហូរហែរ ព្រមទាំងបានបង្កើតការងារនិងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ  ជាពិសេស បានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC