គម្រោងវិនិយោគចំនួន ១៤ទៀតហើយទទួលបានការលើកទឹកចិត្តពិសេសពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលមានទុនសរុបចំនួន ៧៩លានដុល្លារអាមេរិកនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
លទ្ធលផលនៃកិច្ចប្រជុំលើកទី ១៤ ដោយបានដាក់ចេញក្របខណ្ឌតាមដាន ពិនិត្យ និងជំរុញការអនុវត្តគម្រោងវិនិយោគ និងធុរកិច្ច សម្រាប់ឆ្នាំ២០២៥ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ១៤ ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៦, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង និងជាគម្រោងថ្មី ៤គម្រោង និងការពង្រីកគម្រោង ចំនួន ៤, ដោយមានទុនវិនិយោគសរុប ៧៩ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ២ ២៦៦ កន្លែង។


គួរឲ្យដឹងថា គិតត្រឹមខែ កុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៦៩ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុបចំនួន ៦ ៦៦៩ លានដុល្លារអាមេរិក។
ជាមួយគ្នានេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នឹងបំពេញភារកិច្ចស្នូលសំខាន់របស់ខ្លួនបន្តតាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្តគម្រោងទាំង ២៦៩ គម្រោង និងធ្វើការសម្របសម្រួលការផ្តល់ការលើកទឹកចិត្តជាក់ស្តែង និងដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ម្ចាស់គម្រោងទៀតផង៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ