ប្រតិភូក្រុមហ៊ុន RTNK Group ទស្សនកិច្ចនៅរោងចក្រ Cartenz Tactical និងពិភាក្សាពង្រីកការវិនិយោគមកកម្ពុជា

អំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីជាច្រើនថ្ងៃ ឧកញ៉ា ឈាង សុវណ្ណរតនៈ បានដឹកនាំគណៈប្រតិភូក្រុមហ៊ុន RTNK Group ទស្សនកិច្ចនៅតំបន់ប្រវត្តិសាស្រ្ត និងរោងចក្រ Cartenz Tactical និងមានជំនួបពិភាក្សាការងារពង្រីកការវិនិយោគ។

នៅរដ្ឋធានីហ្សាកាតា កាលថ្ងៃទី២៣ ខែមករាគណៈប្រតិភូ ក្រុមហ៊ុន អ ធី អិន ខេ រីថែល និង ក្រុមហ៊ុន ស្វា ថែកធីខល (ខេមបូឌា) ដែលដឹកនាំដោយឧកញ៉ា ឈាង សុវណ្ណរតនៈអញ្ចើញទស្សនកិច្ចវិមានឯករាជ្យ និងមណ្ឌលប្រវត្តិសាស្ត្រ ព្រមទាំងបានស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រប្រទេសឥណ្ឌូនេស៉ី។

តាមដានជាមួយយើង៖ Million Times

បន្ទាប់មក គណៈប្រតិភូក៏បានបន្តដំណើរទៅកាន់ហាងសម្លៀកបំពាក់ Cartenz Tactical ដើម្បីសិក្សាបន្ថែមពីប្រតិបត្តិការលក់ប្រចាំថ្ងៃ ការរៀបចំហាង និងការកំណត់ស្តង់ដារ សម្រាប់ហាងដែលត្រៀមបើកនៅកម្ពុជាក្នុងពេលឆាប់ៗ។

អំឡុងស្ថិតនៅទីក្រុង Bandung ឧកញ៉ា ឈាង សុវណ្ណរតនៈ និងគណៈប្រតិភូបានទទួលទានអាហារពេលល្ងាច និងពិភាក្សាការងារដែលរៀបចំជូនដោយក្រុមហ៊ុន Cartenz Tactical Indonesia។

នាថ្ងៃទី២៤ខែមករា គណៈប្រតិភូក្រុមហ៊ុន អ ធី អិន ខេ រីថែល និង ក្រុមហ៊ុន ស្វា ថែកធីខល (ខេមបូឌា) បានអញ្ចើញទស្សនកិច្ចរោងចក្រផលិតផលិតផលរបស់Cartenz Tactical និងប្រជុំផែនការផលិតផលលក់សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥។

លើសពីនេះ ឧកញ៉ា ឈាង សុវណ្ណរតនៈក៏បានអនុញាត្តិឲ្យលោក Billy Andrias អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន Cartenz Tactical Indonesia ចូលជួបសំដែងការគួរសមនិងពិភក្សាការងារផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន RTNK Group បង្កើតឡើងក្នុងឆ្នាំ២០២២ ជាក្រុមហ៊ុនមេដែលមានបុត្តសម្ព័ន្ធធំៗចំនួន  ចម្រុះវិស័យ ដូចជាRTNK Investment Co,. Ltd , RTNK Retail Co,. Ltd និង RTNK Food & Beverage ហើយត្រូវបានដឹកនាំដោយផ្ទាល់ពីឧកញ៉ា ឈាង សុវណ្ណរតនៈ ដែលបានបញ្ចប់ការសិក្សាជំនាញធុរកិច្ចពីចក្រភពអង់គ្លេស៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ Page RTNK Group