Adidas វិនិយោគ ៩០ លានដុល្លារ បើករោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខេត្តកណ្តាល

រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ Adidas ដែល​ជា​យីហោ​ដ៏​ល្បីល្បាញ​របស់​ពិភពលោក នឹងលេចចេញជារូបរាងនាពេល​​ឆាប់​ៗ​ខាង​មុខ​នេះ ក្រោម​ការ​បណ្ដាក់​ទុន​វិនិយោគ​សរុប ៩០ លាន​ដុល្លារ​ ពី​ក្រុមហ៊ុន Sunfair Garment Co., Ltd.។

តាមដានជាមួយយើង៖ Million Times

កាលពីព្រឹកថ្ងៃ ១៧ ខែមករា ឆ្នាំ ២០២៥ កន្លង​ទៅ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ​បាន​ចុះពិនិត្យដំណើរការ​សាងសង់រោងចក្ររបស់ក្រុមហ៊ុន Sunfair Garment Co., Ltd. លើផ្ទៃដីទំហំជាង ៣៣ ហិកតា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល។

​ការ​បណ្ដាក់​ទុន​របស់​ក្រុមហ៊ុន Sunfair Garment Co., Ltd. ដែល​មកពី​ប្រទេស​ចិន សម្រេច​ចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​យីហោ Adidas ដើម្បី​នាំ​ចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​អាស៊ាន អាមេរិក និង​សហភាព​អឺរ៉ុប។

ក្រុមហ៊ុន Sunfair Garment Co., Ltd. ដែល​បណ្ដាក់​ទុន​វិនិយោគ​ ៩០ លាន​ដុល្លារ​​តាមរយៈ​ការ​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ Adidas នៅ​ខេត្ត​កណ្ដាល អាច​បង្កើត​ការងារប្រមាណ ៤ ០០០ កន្លែង៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា