ឧកញ៉ា ឈាង សុវណ្ណរតនៈ ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅក្រុមហ៊ុន Cartenz Tactical Indonesia

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន RTNK Group បានដឹកនាំប្រតិភូ ក្រុមហ៊ុន RTNK Retail Co,. Ltd និងក្រុមហ៊ុន ស្វា ថែកធីខល (ខេមបូឌា) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន RTNK Group ទៅទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌូនេសុី។

តាមដានជាមួយយើង៖ Million Times

ការដឹកនាំគណៈប្រតិភូក្រុមហ៊ុនជាបុត្តសម្ព័ន្ធ RTNK Group បំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ី ធ្វើឡើងតបតាមការអញ្ជើញរបស់ក្រុមហ៊ុន Cartenz Tactical Indonesia ជាក្រុមហ៊ុនដៃគូរបស់ RTNK Group នាំយកម៉ាកយីហោហាងសម្លៀកបំពាក់ Cartenz Tactical Cambodia ដែលជាប្រេនដៃគូផ្តាច់មុខ និងតែមួយគត់នាំយកពីប្រទេសឥណ្ឌូនេស៊ី កំពុងដាក់លក់ក្នុងបុរី ប៉េងហួត បឹងស្នោរ រាជធានីភ្នំពេញ។


ក្នុងឱកាសចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤ រៀបចំដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ១៣ ដល់ ១៦ធ្នូ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនផ្តល់កិត្តិយសទស្សនាការតាំងបង្ហាញសម្លៀកបំពាក់ Cartenz Tactical ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ ភីអេច ហ្រ្គេនហល ។

គួររំលឹកថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន RTNK Retail បានចុះអនុស្សរណៈនៃការយោគយល់ MoU ជាមួយក្រុមហ៊ុន Cartenz Tactical Indonesia ក្នុងការនាំម៉ាកយីហោ Cartenz Tactical ពីប្រទេសឥណ្ឌូនេស៊ីមកកាន់ប្រទេសកម្ពុជា ដែលមានអាយុកាលជិត ២០ ឆ្នាំមកហើយ។ ម៉ាកយីហោ Cartenz Tactical មានឥទ្ធិពល និងការសហការយ៉ាងរលូនជាមួយកងកម្លាំងការពារជាតិឥណ្ឌូនេស៊ី។

សូមជម្រាបជូនថា RTNK Group បង្កើតឡើងក្នុងឆ្នាំ២០២២ ជាក្រុមហ៊ុនមេដែលមានបុត្តសម្ព័ន្ធធំៗចំនួន  ចម្រុះវិស័យ ដូចជាRTNK Investment Co,. Ltd , RTNK Retail Co,. Ltd និង RTNK Food & Beverage 

អត្ថបទ៖ សាងតេជៈ រូបភាព៖ RTNK Group