នាយករដ្ឋមន្ត្រី ជំរុញឲ្យរដ្ឋបាលក្រុងហូជីមិញកែប្រែគោលនយោបាយថ្មី អូសទាញការបណ្ដាក់ទុន ២០០ពាន់លាន

កាលពីថ្ងៃទី០៥ ខែមករា នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បាននិយាយថា រដ្ឋបាលទីក្រុងហូជីមិញ ត្រូវតែកែប្រែគោលនយោបាយថ្មីជាបន្ទាន់ ដើម្បីបង្កើនការអូសទាញការបណ្ដាក់ទុនពីបរទេស ឲ្យបាន ៥ពាន់ទ្រីលានដុង ឬប្រហែល ២០០ពាន់លានដុល្លារ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មានវៀតណាម VNExpress ចុះផ្សាយថា ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ទីក្រុងហូជីមិញត្រូវការប្រាក់ ២០០ពាន់លានដុល្លារ ដើម្បីវិនិយោគនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍទីក្រុងឲ្យកាន់តែទំនើប ដើម្បីប្រកួតប្រជែងជាមួយសមាជិកអាស៊ានដទៃ។

នៅក្នុងផែនការអភិវឌ្ឍទីក្រុងហូជីមិញត្រឹមឆ្នាំ២០៣០ មានគោលបំណងប្រែក្លាយជាទីក្រុងសកល ដែលកំណត់ដោយកម្លាំងពលកម្មមានគុណភាពខ្ពស់ វិស័យសេវាកម្មទំនើប និងឧស្សាហកម្ម និងជាមជ្ឈមណ្ឌលឈានមុខគេសម្រាប់សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងការច្នៃប្រឌិតសង្គម។

ផែនការនេះក៏បានគូសបញ្ជាក់អំពីការអភិវឌ្ឍន៍បណ្តាញដឹកជញ្ជូន ដែលធ្វើសមកាលកម្ម រួមមានផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែសមុទ្រ អាកាសយានដ្ឋាន ប្រព័ន្ធចរាចរណ៍ឋិតិវន្ត និងកំពង់ផែស្ងួត។ គម្រោងសំខាន់ៗផ្សេងទៀតរួមមាន ការកសាងផ្លូវតាមដងទន្លេសៃហ្គន ពីស្រុក Cu Chi ទៅកាន់ស្រុក Can Gio និងផ្លូវឆ្នេរសមុទ្រភាគខាងត្បូង ក៏ដូចជាត្រៀមបង្កើតផ្លូវដែកថ្មីៗនៅទីក្រុងចំនួន ១២ទៀតផងដែរ៕

អត្ថបទ៖ Luffy រូបភាព៖ Bao Lao Dong