ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម ឈានដល់ចំណុចកំពូលមិនធ្លាប់មាន

ខណៈការទិញទំនិញអនឡាញកំពុងត្រូវប៉ាន់ ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកនៅវៀតណាម ក៏មានសន្ទុះយ៉ាងខ្លាំងផងដែរ ពោលទំហំទីផ្សារឌីជីថលមួយនេះ មានទំហំលើសពី ២៥ពាន់លានដុល្លាររួចហើយ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន VNExpress បានរាយការណ៍ថា ជាមួយការកើនឡើងដ៏គួរឲ្យកត់សម្គាល់បែបនេះ វៀតណាមបានក្លាយជាប្រទេសមានទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកធំបំផុតទី ប្រចាំតំបន់អាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី មានទំហំ ៦៥ពាន់លានដុល្លារ និងថៃមាន ២៦ពាន់លានដុល្លារ។

ក្រសួងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា ពាណិជ្ជកម្មអនឡាញ គឺជាសសរទ្រូងសំខាន់មួយ ដែលជួយជ្រោមជ្រែងដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក ពោលវាបានរ៉ាប់រងប្រហែល ៦០% នៃសេដ្ឋកិច្ចឌីជីថលក្នុងឆ្នាំនេះ។

វៀតណាមមានហាងលក់ទំនិញលើទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកប្រហែល ៧២៥ ០០០ហាង និងមានប្រតិបត្តិការប្រចាំថ្ងៃ ជិត ៣ពាន់លានដុល្លារ។ ផ្លេតហ្វមដែលកំពុងពេញនិយមនៅវៀតណាមសព្វថ្ងៃរួមមាន Shopee, TikTok Shop, Lazada, Tiki និង Sendo ស្របពេលផ្លេតហ្វមចិនចំនួន ២គឺ Temu និង Shein កំពុងព្យាយាមហក់ចូលក្នុងទីផ្សារវៀតណាម៕

អត្ថបទ៖ Luffy រូបភាព៖ VnEconomy