អគ្គនាយកដ្ឋានគយវៀតណាម បានចេញរបាយការណ៍ស្ដីពីទំហំពាណិជ្ជកម្មរយៈពេល ១២ខែ ដែលប្រទេសមួយនេះសម្រេចបាន ប្រហែល ៧៤៥ពាន់លានដុល្លារ កើនឡើង ១៥,៣% បើសិនធៀបនឹងឆ្នាំមុន។
តាមដានជាមួយយើង៖ Million Times
ទីភ្នាក់ងារព័ត៌មានវៀតណាម VNExpress បានចុះផ្សាយថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ការនាំចេញរបស់វៀតណាម មានកំណើន ១៤,៥% សម្រេចបាន ៣៨៤ពាន់លានដុល្លារ ស្របពេលការនាំចូលវិញកើនឡើង ១៦,៣% សរុបជាសាច់ប្រាក់ជិត ៣៦១ពាន់លានដុល្លារ។
ស្ថានភាពសេដ្ឋកិច្ចនៅប្រទេសវៀតណាម កំពុងមានសន្ទុះគួរឲ្យកត់សម្គាល់ ពោលគេហទំព័រ Seasia Stats ក៏បានរាយការណ៍ដែរថា នៅក្នុងឆ្នាំ២០២៥ ខាងមុខ វៀតណាមនឹងជាប់ក្នុងបញ្ជីប្រទេសចំនួន១៥ មានសេដ្ឋកិច្ចល្អបំផុតប្រចាំតំបន់អាស៊ី។
បន្ថែមពីនោះ វៀតណាមក៏ត្រូវបានព្យាករដែរថា នឹងអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៤ រហូតដល់ ៧% ដែលជាចំណុចខ្ពស់បំផុតមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕
អត្ថបទ៖ Luffy រូបភាព៖ VNExpress