ក្រុមហ៊ុនប្រេងរុស្ស៊ី Rosneft បណ្ដាក់ទុន ២០ពាន់លានដុល្លារ នៅប្រទេសឥណ្ឌា

កាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ រដ្ឋាភិបាលឥណ្ឌាបានបង្ហើបថា ក្រុមហ៊ុនប្រេង Rosneft ដែលគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ី បានចាយលុយប្រហែល ២០ពាន់លានដុល្លារ ដើម្បីបង្កើនការវិនិយោគក្នុងប្រទេសរបស់ខ្លួន។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters ក៏បានឲ្យដឹងដែរថា កាលពីខែមករា ប្រធានាធិបតី Vladimir Putin ធ្លាប់និយាយថា Rosneft មានផែនការពង្រីកវិសាលភាពឲ្យកាន់តែទូលំទូលាយជាងមុននៅប្រទេសឥណ្ឌា ស្របពេលកាលពីខែកក្កដា រដ្ឋាភិបាលឥណ្ឌាក៏បានស្វែងរកការបណ្ដាក់ទុនបន្ថែមពីក្រុមហ៊ុនប្រេងរុស្ស៊ី ដើម្បីបង្ហាញពីការរឹតចំណងមិត្តភាពរវាងប្រទេសទាំង២ ផងដែរ។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Rosneft ចាប់ផ្ដើមប្រឡូកចូលទីផ្សារប្រេងឥណ្ឌាតាំងពីឆ្នាំ២០១៧ បន្ទាប់ពីពួកគេទិញយកក្រុមហ៊ុនប្រេង Essar Oil ក្នុងតម្លៃជិត ១៣ពាន់លានដុល្លារ។ ក្រុមហ៊ុនប្រេងខ្នាតយក្សរុស្ស៊ីមួយនេះ ប្រាប់ Reuters ថា ប្រទេសឥណ្ឌាគឺជាដៃគូពាណិជ្ជកម្ម និងយុទ្ធសាស្តដ៏ល្អបំផុតមួយ ក្នុងការសហការចម្រាញ់ និងជួញដូរប្រេង។

ទំហំពាណិជ្ជកម្មរវាងប្រទេសឥណ្ឌា និងរុស្ស៊ី មានកំណើនជិតទ្វេដង ដោយសម្រេចបាន ៦៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ជំរុញដោយការនាំចូលប្រេងពីឥណ្ឌា ស្របពេលប្រទេសទាំង២ មានចក្ខុវិស័យចង់បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី រហូតដល់ ១០០ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០៕

អត្ថបទ៖ Luffy រូបភាព៖ Russia Business Today