គីរីផាក រេស៊ីដេន & រីសត ( KiriPark Residence &Resort) របស់ក្រុមហ៊ុន ហាន ថុង គ្រុប (Han Thong Group) បានចុះកិច្ចព្រមព្រៀងសហការយុទ្ធសាស្ត្រជាមួយ ហ្គ្រីនថោន សឺវីស គ្រុប (Greentown Services Group) កាលពីថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣។


KiriPark Residence &Resort គឺជាគម្រោងដ៏ពិសេសមួយដែលបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ពីក្រុមហ៊ុន Han Thong Group មកដល់បច្ចុប្បន្នជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យខ្នាតធំដែលមានទីតាំងនៅលើភ្នំ ជាគម្រោងដំបូង និងតែមួយគត់នឹងលេចរូបរាងនៅកម្ពុជា។ ត្បិតជាគម្រោងផ្ទះលំហែ តែកន្លែងនោះ នឹងទាក់ទាញអ្នកបានអ្នកចូលទៅកម្សាន្តមិនតិចឡើយ។
ក្នុងគម្រោងគីរីផាក រេស៊ីដេន & រីសត លាតសន្ធឹងលើផ្ទៃដីទំហំ៣០០ ហិកតា។ រីសតនោះដែរអាចទាក់ទាញបានទាំងទេសចរ និងអ្នករស់នៅយ៉ាងស្រួល ព្រោះវាស្ថិតនៅលើជម្រាបភ្នំ បានទាំងអាកាសធាតុល្អ សុវត្ថិភាព ហើយអាចមើលឃើញភ្នំ ទឹកធ្លាក់ជ្រលងភ្នំបានយ៉ាងច្បាស់ត្រជាក់ភ្នែក។
KiriPark Residence &Resort ជាកន្លែងសម្រាកលំហែកាយ និងវិស្សមកាលលក្ខណៈ Solo ឬគ្រួសារក៏បានដែរ។ ក្រៅពីធម្មជាតិដែលផ្ដល់មកស្រាប់ ម្ចាស់គម្រោងក៏បានកសាងហេដ្ឋារចនាសម្ពន្ធជាច្រើនបន្ថែមទៀត ហើយបើក្រឡេកមើលពីលើអាកាសវិញ បរិយាកាសពិតជាគួរឲ្យចង់ទៅដល់ផ្ទាល់យ៉ាងហោចណាស់ក៏ម្ដងដែរ៕


រូបពិត និងរូបក្នុងគម្រោង








អត្ថបទ៖ មេរ៉ា, រូបភាព៖ Kiripark Residence & Resort