ឱនភាពថវិកានៅសហរដ្ឋអាមេរិក បានឈានដល់ចំនួន ១,៨៣ទ្រីលានដុល្លារ នៅក្នុងឆ្នាំសារពើព័ន្ធ ២០២៤ ខណៈអត្រាការប្រាក់លើបំណុលជាតិ បានកើនលើសពី ១ទ្រីលានដុល្លារជាលើកដំបូង។
![](https://www.millionstimes.com/wp-content/uploads/2024/04/Telegram-icon.png)
![](https://www.millionstimes.com/wp-content/uploads/2024/10/Washington-Spending.jpg)
ផ្អែកតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា ការចំណាយលើអត្រាការប្រាក់ ការចាយវាយលើសលុបទៅលើកម្មវិធីចូលនិវត្តន៍ សន្តិសុខសង្គម ការថែទាំសុខភាព និងយោធា គឺជាដើមចមនៃការកើតមានឱនភាពថវិកាធ្ងន់ធ្ងរបំផុតរបស់រដ្ឋាភិបាលអាមេរិក។
របាយការណ៍ឱនភាពថវិកា ដែលបានបញ្ចប់ត្រឹមថ្ងៃទី៣០ ខែកញ្ញា មានកំណើន ៨% ប្រហែល ១៣៨ពាន់លានដុល្លារ ពីឱនភាពថវិកាឆ្នាំចាស់ដែលមាន ១,៧ទ្រីលានដុល្លារ ហើយវាក៏ជាចំណុចអាក្រក់បំផុតទី៣ ប្រចាំប្រវត្តិសាស្ត្រអាមេរិក បន្ទាប់ពីធ្លាប់មានឱនភាពថវិការហូតដល់ ៣,១ទ្រីលានដុល្លារនៅឆ្នាំ២០២០ និងចំនួន ២,៧ទ្រីលានដុល្លារនៅឆ្នាំ២០២១។
កត្តាជំរុញដ៏ធំបំផុតនៃឱនភាពក្នុងឆ្នាំនេះ គឺការកើនឡើង ២៩% នៃការចំណាយលើការប្រាក់ សម្រាប់បំណុលរតនាគារដល់ ១,១៣ទ្រីលានដុល្លារ ដោយសារការរួមបញ្ចូលគ្នានៃអត្រាការប្រាក់ខ្ពស់ និងបំណុលជាច្រើនទៀតសម្រាប់ហិរញ្ញវត្ថុ។
កត្តាជំរុញមួយទៀតនៃការកើនឡើងការចំណាយ សម្រាប់ឆ្នាំសារពើពន្ធរួមមាន សន្តិសុខសង្គម កើនឡើង ៧% ដល់ ១,៥ទ្រីលានដុល្លារ ការថែទាំសុខភាព កើនឡើង ៤% ដល់ ១,០៥ទ្រីលានដុល្លារ និងកម្មវិធីយោធាកើនឡើង ៦% ដល់ ៨២៦ពាន់លានដុល្លារ៕
អត្ថបទ៖ Luffy រូបភាព៖ Allsides