ក្រសួងពាណិជ្ជកម្មអះអាងថា កម្ពុជាទទួលបានផលប្រយោជន៍ដ៏ធំសម្បើម ក្នុងនាមសមាជិក WTO


បន្ទាប់ពីការចរចាជាច្រើនឆ្នាំ កម្ពុជាបានចូលជាសមាជិកជាផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយបានក្លាយជាសមាជិកទី ១៤៨ នៃអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤។

បច្ចុប្បន្ននេះ អង្គការ WTO មានសមាជិកចំនួន ១៦៦ ប្រទេស ដែលរួមទាំងប្រទេសទីម័រឡេស្តេរ និងកូម៉ូរ៉ូស ដែលទើបបានចូលជាសមាជិកពេញសិទ្ធិនៅក្នុងឆ្នាំ២០២៤នេះ។

តាមដានជាមួយយើង៖ Million Times

តើក្នុងរយៈពេល២០ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជាទទួលបានផលចំណេញសេដ្ឋកិច្ច និងពាណិជ្ជកម្មអ្វីខ្លះ?

ក្រសួងពាណិជ្ជកម្មបានអះអាងថា កម្ពុជាទទួលបានផលប្រយោជន៍ដ៏ធំសម្បើម ពាក់ព័ន្ធនឹងពាណិជ្ជកម្ម ដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល រួមមាន៖ ១. ច្រកចូលទីផ្សារសកល ២. ការធ្វើអោយប្រសើរឡើងនូវគោលនយោបាយពាណិជ្ជកម្ម និងកំណែទម្រង់ ៣. ការធ្វើពិពិទកម្មការនាំចេញ ៤. ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ៥. ការចូលរួមក្នុងគោលនយោបាយពាណិជ្ជកម្មសកល ៦. ប្រព្រឹត្តកម្មពិសេស និងដោយឡែក ៧. ការកាត់បន្ថយភាពក្រីក្រ ៨. ការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ជាទូទៅ សមាជិកភាពរបស់កម្ពុជានៅក្នុងអង្គការ WTO បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ដោយធ្វើអោយប្រសើរឡើងនូវឱកាសពាណិជ្ជកម្ម ការលើកស្ទួយវិនិយោគ និងគាំទ្រការអភិវឌ្ឍតាមរយៈសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកល៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ CDC