ធនាគារជាតិ បង្គាប់ឲ្យប្រគល់ឯកសារសម្គាល់ទ្រព្យធានាជូនអតិថិជនដែលបង់ប្រាក់ចប់ជាស្ថាពរត្រឹមរយៈពេល ៧ថ្ងៃយ៉ាងយូរ

ធនាគារជាតិ បង្គាប់ឲ្យប្រគល់ឯកសារសម្គាល់ទ្រព្យធានាជូនអតិថិជនដែលបង់ប្រាក់ចប់ជាស្ថាពរត្រឹមរយៈពេល ៧ថ្ងៃយ៉ាងយូរ

ធនាគារជាតិនៃកម្ពុជា ណែនាំឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុដែលជាទ្រព្យធានាតម្កល់ក្នុងធនាគារទៅឲ្យអតិថិជនបង់ប្រាក់ចប់ជាស្ថាពរត្រឹមរយៈពេល ៧ថ្ងៃយ៉ាងយូរ។

យោងតាមសារាចរណែនាំ នៅថ្ងៃទី២៣ ខែកញ្ញាន៣ះ ធនាគារជាតិនៃកម្ពុជា បង្គាប់ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ឲ្យផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុដែលជាទ្រព្យធានានៅធនាគារ និងលិខិតបញ្ជាក់ពីការរួចបំណុលជូនដល់អតិថិជនក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សងឥណទានចប់ជាស្ថាពរ។

ការប្រកាសបង្គាប់ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុឲ្យអតិថិជនដែលទូទាត់ឥណទានចប់រួចរាល់ ក្រោយមានព័ត៌មានកន្លងមកឲ្យដឹងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួនមិនយល់ព្រមផ្តល់ឲ្យដោយពន្យាពេលយ៉ាងយូរទម្រាំប្រគល់ឲ្យ ខណៈគោលការណ៍ជារួមរបស់ធនាគារ បញ្ជាក់ថា ដែលអតិថិជនដែលបំពេញកាតព្វកិច្ចទូទាត់ឥណទានចប់ជាស្ថាពរ ត្រូវគល់ឲ្យក្នុងរយៈពេល ៧ថ្ងៃ តែផ្ទុយទៅវិញមានធនាគារមួយចំនួនពន្យាពេលជាដើម។

ក្នុងសារចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា ចុះហត្ថលេខាដោយលោកស្រី ជា សិរី ទេសភិបាល ប្រាប់ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ សហការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវសារាចរណែនាំនេះចាប់ថ្ងៃទី២៣ខែកញ្ញាតទៅ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម