ក្នុងមួយសប្តាហ៍រថយន្តគ្មានពន្ធចំនួន ១៤គ្រឿង អគ្គនាយកដ្ឋានគយ និងរដ្ឋាករធ្វើការឃាត់ទុក

យ៉ាងហោចណាស់ មានរថយន្តគ្មានពន្ធនៅទូទាំងប្រទេសមានចំនួន ១៤គ្រឿង ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់ឃាត់បានចាប់ពីថ្ងៃទី១៩-២៣ខែសីហា ឆ្នាំ២០២៤។

បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្លាំងគយបានចាប់ឃាត់រថយន្តគ្មានពន្ធ នៅទូទាំងប្រទេសមានចំនួន ១៤គ្រឿង ក្នុងនោះមានរថយន្តចង្កូតឆ្វេងចំនួន ១៣គ្រឿង និងចង្កូតស្តាំចំនួន ១គ្រឿង។

តាមដានជាមួយយើង៖ Million Times

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលដឹកនាំដោយលោក គុណ ញឹម ក៏បានប្រកាសប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំ ប្រើប្រាស់រថយន្តអត់ពន្ធដោយ ជ្រកក្រោមស្លាកលេខផ្សេងៗ។

សូមជម្រាបថា ក្នុងសប្តាហ៍ទី២ ពោលគិតចាប់ពីថ្ងៃទី១២-១៦ខែសីហា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ឃាត់រថយន្តអត់ពន្ធ ចង្កូតឆ្វេង និងស្តាំ នៅទូទាំងប្រទេសបានចំនួន១០គ្រឿង ដោយរថយន្តចង្កូតឆ្វេង ៦គ្រឿង និងចង្កូតស្តាំ ៤គ្រឿង៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ គយ និងរដ្ឋាករកម្ពុជា