ធនាគារធំៗក្នុងស្រុក យល់ព្រមផ្តល់កម្ចីឥណទានត្រឹមអត្រា ៨.៥%ក្នុង១ឆ្នាំដល់ពលករ និងសិក្ខាកាម

ធនាគារធំៗក្នុងស្រុក យល់ព្រមផ្តល់កម្ចីឥណទានត្រឹមអត្រា ៨.៥%ក្នុង១ឆ្នាំដល់ពលករ និងសិក្ខាកាម

ធនារគារក្នុងស្រុកល្បីៗធំៗចំនួន ៨ស្ថាប័នបានសម្រេចផ្តល់ឥណទានគាំទ្រដល់ពលករ និងសិក្ខាកាម ដែលត្រូវទៅធ្វើការនៅបរទេសឱ្យទទួលបានទំហំឥណទានដ៏សមស្របជាមួយអត្រាការប្រាក់សមរម្យ និងមានលក្ខខណ្ឌឥណទានល្អប្រសើរ សម្រាប់ចំណាយលើការបំពេញឯកសារ និងសេវាកម្មផ្សេងៗ មុននឹងចេញដំណើរទៅធ្វើការនៅបរទេស។

ពិធីចុះហត្ថលេខាផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា រវាងតំណាងគ្រឹះស្ថានធនាគារទាំង៨ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។

តាមដានជាមួយយើង៖ Million Times

គ្រឹស្ថានធនាគារទាំង ៨ស្ថាប័ននោះរួមមាន៖ ១- ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank Plc), ២- ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia រឺ WBC, ៣- ធនាគារប្រៃណីយ៍កម្ពុជាម.ក, ៤- ធនាគារកាណាឌីយ៉ា (Canadia Bank) ៥- ធនាគារ អេស៊ីលីដា (ACLEDA Bank) ៦- ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ៧- ធនាគារ វឹង (ខេមបូឌា) ម.ក (Wing Bank) និង ៨- ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC)។

បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត បានឲ្យដឹងថា ស្របតាមស្មារតីនៃអនុស្សារណៈយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយធនាគារជាដៃគូនេះ គឺធនាគារទាំង៨ នឹងផ្តល់ឥណទានជូនបងប្អូនពលករនិងសិក្ខាកាមដែលត្រូវការកម្ចីឥណទានត្រឹមអត្រា ៨.៥%ក្នុង១ឆ្នាំ ដែលអាចអោយបងប្អូនសន្សំបានជាមធ្យម ១០% នៃអត្រាការប្រាក់ក្នុង ១ឆ្នាំ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី