ម្ចាស់អចលនទ្រព្យមិនទាន់បង់ពន្ធត្រូវប្រញាប់បង់ឲ្យបានមុនថ្ងៃ៣០ខែកញ្ញាឆ្នាំ២០២៤

ម្ចាស់អចលនទ្រព្យទាំងអស់ស្ថិតក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទាំងអស់ ត្រូវប្រញាប់បំពេញកាតព្វកិច្ចប្រកាសបង់ពន្ធ ដែលការបង់នេះនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៤ ខាងមុខនេះហើយ។


បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ រហូតមកទល់ពេលនេះអគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធលើអចលនទ្រព្យនៅឡើយ។

តាមដានជាមួយយើង៖ Million Times

ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២៤ ម្ចាស់អចលនទ្រព្យទាំងអស់ដែលមិនទាន់បានបង់ប្រាក់ពន្ធ មេត្តារួសរាន់ឲ្យបានទាន់ពេលវេលា យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ នៅសាខាពន្ធដារ ខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារអេស៊ីលីដាអភិស៊ី ឬធនាគារកាណាឌីយ៉ា ក.អ ឬធនាគារវឌ្ឍនៈ ឬធនាគារកម្ពុជាសាធារណៈភិអិលស៊ី ឬធនាគារស្ថាបនាភីអិលស៊ី ឬធនាគារជេត្រាស់រ៉ូយ៉ាល់ ម.ក ឬធនាគារប្រៃសណីយ៍កម្ពុជា ក.អ ឬធនាគារវឌ្ឍនៈអាស៊ីចំកាត់ ឬធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ឬធនាគារវីង(ខេមបូឌា)ម.ក ឬតាមអនឡាញ តាមរយៈកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App ដែលអាចទាញយកបានពី App Store ឬ Play Store ។


 
ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាលតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕



អត្ថបទ៖ នារតី