បំណុលជាតិអាមេរិកក្រោមការដឹកនាំរបស់ Trump និង Biden ឡើងដល់ ៣៥ ពាន់ពាន់លានដុល្លារ

បំណុលជាតិអាមេរិកក្រោមការដឹកនាំរបស់ Trump និង Biden ឡើងដល់ ៣៥ ពាន់ពាន់លានដុល្លារ

គណៈកម្មាធិការថវិការបស់សភាអាមេរិកបានប្រកាសថា បំណុលជាតិសរុបរបស់សហរដ្ឋអាមេរិកហក់ឡើងលើស ៣៥ ពាន់ពាន់លានដុល្លារ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី RT ។

បំណុលជាតិរបស់អាមេរិកបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden និងអតីតប្រធានាធិបតី Trump បើទោះបីជាមានការសន្យាម្តងហើយម្តងទៀតថានឹងកាត់បន្ថយបំណុល ក្នុងអំឡុងពេលយុទ្ធនាការរកសំឡេងឆ្នោតនៅឆ្នាំ ២០១៦ ក៏ដោយ ។

តាមដានជាមួយយើង៖ Million Times

នៅពេលលោក Trump ធ្លាក់ចេញពីតំណែង បំណុលបានកើនឡើងដល់ ២៧.៧ ពាន់ពាន់លានដុល្លារ ដោយជាងពាក់កណ្តាលនៃបំណុលនេះ គឺជាការខ្ចីបុលទាក់ទងនឹងវិធានការទប់ស្កាត់រោគរាតត្បាតកូវីដ ១៩ ហើយនិន្នាការនេះបានបន្តដល់វេនលោក Biden ដែលមាន ៣៥ ពាន់ពាន់លានដុល្លារនេះតែម្ដង ។

ប្រធានគណៈកម្មាធិការថវិកាជាតិ លោក Jodey Arrington បានដាក់ក្ដីសង្ឃឹមថា ប្រសិនបើលោក Donald Trump ឈ្នះការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខមែន គណបក្សសាធារណរដ្ឋនឹងអាចជួយបន្ធូរបន្ថយស្ថានការណ៍បំណុលនេះបាន ។

សូមជម្រាបថា ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ បំណុលអាមេរិកបានកើនឡើងចំនួន ២.៣៥ ទ្រីលានដុល្លារ ពោលស្មើនឹង ១០៤,៤៩៧ ដុល្លារក្នុងមនុស្សម្នាក់ និង ២៦៦,២៧៥ ដុល្លារក្នុងមួយគ្រួសារ ឬស្មើ ៧៤,៤០១ ដុល្លារក្នុងមួយវិនាទី ៕

បកប្រែ ៖ ទីន