ម្ចាស់ហ្វ្រេនឆាយក្រុមហ៊ុនអាមេរិក លោក ចាន់ សុភា ចុះ MoU នាំយកផលិតផលថែរក្សាស្បែក និងអាហារបំប៉នសុខភាពលំដាប់ពិភពលោកមកកម្ពុជា

ម្ចាស់ហ្វ្រេនឆាយក្រុមហ៊ុនអាមេរិក លោក ចាន់ សុភា ចុះ MoU នាំយកផលិតផលថែរក្សាស្បែក និងអាហារបំប៉នសុខភាពលំដាប់ពិភពលោកមកកម្ពុជា

លោក ចាន់ សុភា អ្នកជំនួញក្នុងពហុវិស័យ និងជាម្ចាស់ហ្វ្រេនឆាយក្រុមហ៊ុន ទ្រូលី ណូឡែន អុិនធើណេសិនណល (ខេមបូឌា) ដែលជាក្រុមហ៊ុនកំចាត់សត្វល្អិតជោគជ័យធំបំផុតរបស់សហរដ្ឋអាមេរិច ដែលកំពុងប្រតិបត្តិការជាង ៨០ប្រទេសលើពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនដ៏ល្បីរបស់កូរ៉េ នាំម៉ាកផលិតផលថែរក្សាស្បែកដែលមានគុណភាពល្អបំផុតពីប្រទេសកូរ៉េ និងអាហារបំប៉នសុខភាពលំដាប់ពិភពលោកមកកាន់ទីផ្សារប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខាធ្វើឡើងរវាងលោក ចាន់ សុភា ម្ចាស់ក្រុមហ៊ុនហ្វ្រនឆាយ ទ្រូលី ណូឡែន អុិនធើណេសិនណល (ខេមបូឌា) Truly Nolen Internal (Cambodia) និងតំណាងក្រុមហ៊ុនកូរ៉េ Garam of Nature លោក Sang hyeok Park ព្រមទាំងមានវត្តមានជាសក្ខីភាពពីលោក Lee Cheol Woo អភិបាលខេត្តឃ្យុងសាងបុកដូ នៃប្រទេសកូរ៉េ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល PGCT ស្ថិតនៅជាប់កាស៊ីណូ ណាហ្គាវើល ២ រាជធានីភ្នំពេញ។

តាមដានជាមួយយើង៖ Million Times

លោក ចាន់ សុភា បានថ្លែងថា៖ «ខ្ញុំមានឈាមខ្មែរ បេះដូងខ្មែរ ដូចនេះការជ្រើសរើសក្រុមហ៊ុនដៃគូរ ដឺលផ្តល់ផលិតផលល្អស្តង់ដារ គឺជាការដូរពិសេសសម្រាប់ខ្ញុំ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋរបស់ខ្ញុំអោយទទួលបាននូវសុខភាពល្អ សម្រស់ស្រស់ស្អាត ផ្ទុយទៅវិញការជ្រើសរើសក្រុមហ៊ុន និងផលិតផលមិនស្តង់ដា មិនត្រឹមតែមិនអាចជួយបងប្អូនខ្មែរដែលជាទីស្រលាញ់របស់ខ្ញុំទេ ថែមទាំងនាំទុក្ខ បំផ្លាញសម្រស់ និងសុខភាពរបស់ពួកគាត់ វាមិនមែនជាឆន្ទៈរបស់ខ្ញុំទេ»។

លោកបានបន្តថា ភាពជាដៃគូនេះមិនមែនគ្រាន់តែជាអាជីវកម្មធ្វើដើម្បីលុយនោះទេ តែជាការជួយបងប្អូនយើងអោយទទួលបានអ្វីដែលពួកគាត់ប្រាថ្នាចង់បាន។ វាមិនមែនគ្រាន់តែជាការធ្វើជំនួញទេ តែជាការរួមចំណែកថែរក្សារសម្រស់ និងសុខភាពបងប្អូនរបស់ខ្ញុំ មិនមែនតែ១ថ្ងៃហើយបិទឆ្នាំងបាយទេ គឺជោគជ័យទាំងអស់គ្នារវាងអ្នកប្រើប្រាស់ និងអ្នកផ្គត់ផ្គង់។ បន្ថែមពីលើនេះ ការស្វែងរកក្រុមហ៊ុន និងផលិតផលដែលល្អបំផុត ហើយតម្លៃសមរម្យ មិនងាយស្រួលទេ យើងត្រូវច្បាស់លាស់ អំណត់ និងឈរលើក្រមសីលធ៌មក្នុងនាមជាអ្នកផលិតដើម្បីយើងបានផលិតផលល្អដូចការរំពឹងទុក។ ពេលនេះ យើងបាននាំយកផលិតផល សុទ្ធ មានគុណភាពខ្ពស់ ដើម្បីលើកសម្រស់ស្បែក និង ពង្រឹងរាងកាយអោយរឹងមាំ មានសុខភាពល្អ ដល់បងប្អូនប្រពលរដ្ឋអោយពួកគាត់ចំណាយប្រាក់តិច ចំនេញពេលវេលាក្នុងការទទួលបានស្បែកស្រស់ស្អាត និងរាងកាយរឹងមាំ។

លោកបានបញ្ជាក់ទៀតថា ៖ «ឥឡូវនេះយើងមិនទាន់បើកលក់ផលិតផលទេ ព្រោះយើងកំពុងព្យាយាមអោយអស់ពីសមត្ថភាពដើម្បីអោយអ្វីៗគ្រប់យ៉ាងរួចរាល់ ទាំងផលិតផល ការបណ្តុះបណ្តាលដល់ក្រុមការងារ និងកែលំអរក្រុមហ៊ុនថ្មីដំបូងរបស់យើងអោយលឿនបំផុតតាមការដែលអាចធ្វើទៅបាន ហើយយើងនឹងដាក់ថ្ងៃដំណើរការឆាប់ៗខាងមុខនេះ»។

អ្នកតំណាងក្រុមហ៊ុនកូរ៉េ លោក Sang hyeok Park បានលើកឡើងថា ៖«យើងបានមកប្រទេសកម្ពុជាកាលពី៥ឆ្នាំមុន ឃើញថាទីផ្សារទូលំទូលាយ អាកាសធាតុល្អមែនទែន ប៉ុន្តែមិនអាចយកផលិតផលរបស់ខ្លួនមកដាក់ដំណើរការបានព្រោះមិនអាចរកដៃគូរល្អសាកសម្យ ប៉ុន្តែពេលនេះខ្ញុំពិតជាសប្បាយចិត្តយ៉ាងខ្លាំងដែលទទួលបានដៃគូដ៏ល្អ ពូកែ ច្បាស់លាស់ ក្នុងនាំយកផលិតផលល្អឥតខ្ចោះរបស់យើងដើម្បីអោយប្រជាជនកម្ពុជាបានប្រើប្រាស់។

ជាមួយនឹងការចុះ MoU នាពេលនេះលោកបង្ហាញក្តីសង្ឃឹមថា តាមរយៈដៃគូរបស់លោក ជាមួយលោក ចាន់ សុភា អគ្គនាយក ក្រុមហ៊ុន ទ្រូលី ណូឡែន អ៊ិនធឺណេសិនណល ខេមបូឌា ដែលបានយកផលិតផលរបស់លោកផ្តល់ជូនប្រជាជនខ្មែរ ដើម្បីបងប្អូនស្គាល់កាន់តែច្រើន និងប្រើប្រាស់ផលិតផលដែលផលិតប្រកបដោយវិជ្ជាជីវៈ និងមានទំនុកចិត្តខ្ពស់៕