គ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅទីក្រុងម៉ាកាវ ដើម្បីជំរុញការនាំចេញផលិតខ្មែរទៅកាន់ទីផ្សារក្រៅប្រទេស

គ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅទីក្រុងម៉ាកាវ ដើម្បីជំរុញការនាំចេញផលិតខ្មែរទៅកាន់ទីផ្សារក្រៅប្រទេស

កម្ពុជា គ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅទីក្រុងម៉ាកាវ ប្រទេសចិន ដើម្បីជំរុញការនាំចេញផលិតខ្មែរទៅកាន់ទីផ្សារក្រៅប្រទេស។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងជាក់ស្តែង សម្រាប់បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ចាប់ពីថ្ងៃទី ២២​ ដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤។

តាមដានជាមួយយើង៖ Million Times

ចំពោះការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅទីក្រុងម៉ាកាវនេះ គឺដើម្បីជំរុញការនាំចេញផលិតខ្មែរទៅកាន់ទីផ្សារក្រៅប្រទេស ព្រមទាំងដាក់តាំងបង្ហាញផលិតផល។ ម្យ៉ាងទៀត ក៏ដើម្បីផ្សព្វផ្សាយឯកសារទាក់ទងនឹងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា នៅក្រៅប្រទេស ផងដែរ។

លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងដំណើរទស្សនកិច្ចដដែលនេះ ក៏បានជួបពិភាក្សាការងារជាមួយ លោកស្រីប្រធានមូលនិធិវិនិយោគតំបន់ Hengqin និងក្រុមហ៊ុនឯកជនចំនួន ២ ផ្សេងទៀត។

ក្នុងជំនួបនេះ លោកបានបង្ហាញពីបរិយាកាសធុរកិច្ច វិស័យសក្ដានុពលដែលគួរវិនិយោគ ភាពអនុគ្រោះដែលកម្ពុជាកំពុងមានក្នុងឋាន:ជាប្រទេសអភិវឌ្ឍន៍តិចតួច ព្រមទាំងបានជំរុញឲ្យក្រុមហ៊ុនទាំងនោះជួយផ្សព្វផ្សាយ និងទិញកសិផលពីកម្ពុជា។

ជាការឆ្លើយតប ក្រុមហ៊ុនមួយ បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការបង្កើតកន្លែងកែច្នៃគ្រឿងសង្ហារឹម សម្រាប់នាំចេញ ដោយប្រើប្រាស់វត្ថុធាតុដើមនាំចូល និងក្រុមហ៊ុនមួយទៀត បានបញ្ជាក់ថា ក្រុមហ៊ុនរបស់ខ្លួន នឹងសិក្សាពីលទ្ធភាពក្នុងការទិញផលិតផលមួយចំនួន ពីកម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងពាណិជ្ជកម្ម