កម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង៤សែនហិកតា លាតសន្ធឹងលើខេត្តចំនួន១១

កម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង៤សែនហិកតា លាតសន្ធឹងលើខេត្តចំនួន១១

ខេត្តដែលមានការដាំដុះដំណាំកៅស៊ូរួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងកំពត។ ចំពោះផ្ទៃដីដាំដុះវិញមានចំនួន ៤០៧ ១៧២ ហិកតា ហើយក្នុងនោះ ៣២០ ១៨៨(ស្មើនឹង ៧៨,៦%) ជាដើមកៅស៊ូចាស់សម្រាប់ការចៀរយកជ័រ និងទទួលផលបាន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

តាមដានជាមួយយើង៖ Million Times



សម្រាប់ទីផ្សារដែលកម្ពុជានាំចេញកៅស៊ូស្ងួតទៅក្រៅប្រទេសរួមមាន ប្រទេសម៉ាឡេស៊ី វៀតណាម សឹង្ហបុរី និងចិន។ កៅស៊ូស្ងួតមួយតោនមានតម្លៃជាមធ្យម ១៥១៧ដុល្លារ សម្រាប់ក្នុងឆមាសទីមួយនៃឆ្នាំនេះ ។

បើតាមទិន្នន័យពីអគ្គនាយកដ្ឋានកៅស៊ូឲ្យដឹងថា ទំហំការនាំចេញកៅស៊ូស្ងួតរបស់កម្ពុជាមានទឹកប្រាក់ប្រមាណ ២១៣.៣ លានដុល្លារ កើនឡើង ៨.៦ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣មានត្រឹម ១៩៦.៣ លានដុល្លារប៉ុណ្ណោះ។


ក្រៅពីជ័រកៅស៊ូ កម្ពុជាក៏បាននាំចេញឈើកៅស៊ូប្រមាណ ៨៣៤៨ ម៉ែត្រគូបផងដែរ៕


អត្ថបទ៖ នារតី