ខេត្តទាំង៩នៅកម្ពុជាមានអំនោយផលបំផុតលើការដាំដុះទុរេន

ខេត្តទាំង៩នៅកម្ពុជាមានអំនោយផលបំផុតលើការដាំដុះទុរេន

កម្ពុជាមានខេត្តចំនួន៩ដែលមានសក្តានុពលលើការដាំដុះដំណាំទុរេនបានល្អជាងគេ គឺ  ខេត្តកំពត ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តកំពង់ធំ។ នេះបើតាមលោក ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តាមដានជាមួយយើង៖ Million Times

កសិករអាចរកប្រាក់ចំណូលបានច្រើន គឺក្នុង១ហិកតា អាចទទួលបានប្រមាណ ១-២ ម៉ឺនដុល្លារ ក្នុងលក្ខខណ្ឌនៃការដាំទុរេនដោយអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវនិងទទួលបានទិន្នផលល្អ។ នេះបើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពីមួយឆ្នាំទៅមួយឆ្នាំគេសង្កេតឃើញថា ទីផ្សារទុរេននៅកម្ពុជាមានសក្តានុពល ទទួលបានការគាំទ្រច្រើនពីសាធារណៈជន ហើយក្រសួងកំពុងរៀបចំផែនការក្នុងការជំរុញការដាំដុះផ្លែទុរេនដល់ប្រជាពលរដ្ឋឲ្យទទួលបានផលខ្ពស់និងស្របតាមស្តង់ដាគុណភាពដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ខណៈដែល ថៃ វៀតណាម និង ម៉ាឡេស៊ី សម្រុកនាំចេញផ្លែទុរេនយ៉ាងសម្បើមទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ទុរេនកំពត ត្រូវបានមជ្ឈដ្ឋានទូ​ទាំង​ប្រទេ​ស​បា​ន​ចា​ត់​ទុ​កជាទុរេនជាប់លំដាប់ថ្នាក់លេខ១មានភាពល្បីល្បាញ រសជាតិឆ្ងាញ់ថែ​ម​​ទាំ​ង​បា​ន​ចា​ត់ទុកជាអត្តសញ្ញាណរបស់ខេត្តកំពតផងដែរ។ ជាទូទៅការប្រមូលផលទុរេនកំពតចា​ប់ផ្តើ​ម​ពី​ខែ​មេ​សា​ បន្តរហូតដល់ចុងខែមិថុនា និងដល់ខែកក្កដា ប៉ុន្តែក៏​មានកន្លែង​ខ្លះប្រ​មូ​ល​ផ​ល​នៅ​ខែ​ឧ​ស​ភា​ផងដែរ។

បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ៕

អត្ថបទ៖ នារតី