អ្នកជំនាញ៖ កំណើនរថយន្តថ្មីមានសន្ទុះខ្លាំងបង្ហាញ​ឲ្យឃើញពីការអភិវឌ្ឍរីកច្រើន និងការងើបឡើង​នៃ​សេដ្ឋកិច្ច​​កម្ពុជា

អ្នកជំនាញ៖ កំណើនរថយន្តថ្មីមានសន្ទុះខ្លាំងបង្ហាញ​ឲ្យឃើញពីការអភិវឌ្ឍរីកច្រើន និងការងើបឡើង​នៃ​សេដ្ឋកិច្ច​​កម្ពុជា

អ្នកជំនាញអន្តរជាតិផ្នែកចែកចាយរថយន្តលើទីផ្សារអាស៊ីប៉ាស៊ីហ្វិក បង្ហាញការភ្ញាក់ផ្អើលចំពោះ​តម្រូវ​ការ​ និង​ទីផ្សារ​លក់​រថយន្តថ្មីនៅកម្ពុជា មានកំណើនកើនឡើងគួរឲ្យកត់សម្គាល់ ដែលកត្តាទាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការអភិវឌ្ឍរីកចម្រើន ការងើបឡើងនៃសេដ្ឋកិច្ច និងបានឆ្លុះបញ្ចាំងដល់ជីវភាពរស់នៅរបស់​ប្រជាជន​កម្ពុជា។

លោក David Jeffrey នាយកប្រតិបត្តិក្រុមហ៊ុន Ford កូរ៉េខាងត្បូង និងជាអ្នក​ចែក​ចាយ​ទីផ្សារអាស៊ីប៉ាស៊ីហ្វិក ក្នុងពិធីដាក់ឲ្យប្រើប្រាស់អគារតាំងបង្ហាញ និងមជ្ឈ​មណ្ឌល​ជួសជុលរថយន្ត Ford លើកឡើងថា ចំណែកទីផ្សារលក់រថយន្តថ្មីក្នុងប្រទេសកម្ពុជា ឃើញថា មាន​សម្ទុះ​រីក​ចម្រើន​គួរ​កត់​សម្គាល់ ដោយមានតម្រូវការប្រើប្រាស់មិនខុសប្រទេសអភិវឌ្ឍន៍នោះឡើយ ដែលកត្តាទាំង​នេះ​បង្ហាញ​ឲ្យឃើញអំពីការអភិវឌ្ឍន៍រីកច្រើន និងការងើបឡើង ជាបន្តបន្ទាប់​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​។

តាមដានជាមួយយើង៖ Million Times

ការលើកឡើងរបស់អ្នកជំនាញអន្តរជាតិរូបនេះ ស្របពេលបច្ចុប្បន្ននេះ កម្ពុជាមាន​ទីតាំង​មជ្ឈ​ម​មណ្ឌល​លក់​រថយន្ត​គ្រប់​ប្រភេទ​ជា​ច្រើនកន្លែងនៅតាមមហាវិថីធំៗ និងរោងចក្រដំឡើង និងផ្គុំរថយន្ត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារស្រុក ការណ៍នេះបាន​ឆ្លុះបញ្ចាំង​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជនផងដែរ។

គួរឲ្យកត់សម្គាល់ផងដែរថា ចំណូលបានពីការនាំចូលយានយន្ត និងគ្រឿងចក្រជាប្រភពចំណូលចម្បងរបស់រាជរដ្ឋាភិបាល។ កាលពីឆ្នាំ២០១៩ អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា រកចំណូលពីការនាំចូលយានយន្ត រួមចំណែក ៥៣ភាគរយ នៃចំណូលសរុបរបស់គយ, ឆ្នាំ២០២០ ចំណូលគយបានពីការនាំចូលយានយន្តធ្លាក់ចុះត្រឹម ៤២ភាគរយ ហើយមកដល់ឆ្នាំ២០២៣ ចំណូលគយបានពីការនាំចូលយានយន្ត និងគ្រឿងចក្រមានជាង ២២០លានដុល្លារ ឬស្មើនឹង ៣១.១% នៃចំណូលសរុប៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ RMA Cambodia