ក្រុមហ៊ុន ២បន្ថែមទៀត ទទួលបានការទទួលស្គាល់ជាក្រុមហ៊ុនផ្តល់សេវាសវនកម្ម ក្នុងវិស័យបរធនបាលកិច្ច

ក្រុមហ៊ុន ២បន្ថែមទៀត ទទួលបានការទទួលស្គាល់ជាក្រុមហ៊ុនផ្តល់សេវាសវនកម្ម ក្នុងវិស័យបរធនបាលកិច្ច

ក្រុមហ៊ុនចំនួន ២បន្ថែមទៀត ទទួលបានការទទួលស្គាល់ពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ជាក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច ដោយបានបំពេញលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានក្នុងវិស័យបរធនបាលកិច្ច។

សេចក្ដីជូនដំណឹងរបស់និយ័តករបរធនបាលកិច្ច បានឲ្យដឹងថា ន.ប.ធ. បានសម្រេចផ្តល់ការទទួលស្គាល់ដល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ចចំនួន ២បន្ថែមទៀត ដែលមានក្រុមហ៊ុន ប៊ី ឌី អូ (ខេមបូឌា) លីមីធីត (BDO (CAMBODIA) LIMITED) និងក្រុមហ៊ុន រឺចន៍ & ផាតនើរ (REACHS & PARTNERS CO., LTD.) បន្ទាប់ពីបានបំពេញលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានក្នុងវិស័យបរធនបាលកិច្ច។

គិតត្រឹមថ្ងៃទី ១០ ខែខុសភា ឆ្នាំ២០២៤ ន.ប.ធ. បានផ្តល់ការទទួលស្គាល់ដល់ក្រុមហ៊ុន ផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ចចំនួន ១៤ រួមមាន៖ ក្រុមហ៊ុន ខ្លួនថីម& ស្លេកត្រឹម ឯក (Quantum & Spectrum Co., Ltd.), ក្រុមហ៊ុន ប្រាយវ័តធ័រហាវខូភើស៍ (ខេមបូឌា) (PricewaterhouseCoopers (Cambodia) Ltd.), ក្រុមហ៊ុន អ៊ីនស៍ អ៊ែន យ៉ាំង (ខេមបូឌា) (Ernst & Young (Cambodia) Ltd.), ក្រុមហ៊ុន អេស អិម តូបិល អីខោនធីង& ខនសាល់ចឹង (SM Global Accounting & Consulting Co., Ltd.), ក្រុមហ៊ុន ថៃ អេន ឡោ មេនេចម៉ិន ខនសាល់ធេន ឯក (Thai and Lor Management Consultant Co., Ltd.), ក្រុមហ៊ុន បេកឃើរ មើលលី (ខេមបូឌា) ឯ.ក (Baker Tilly (Cambodia) Co., Ltd.), ក្រុមហ៊ុន ខេ ភី អឹម ថ្មី ខេមបូឌា (KPMG Cambodia Ltd.), ក្រុមហ៊ុន ឌីឡើយធំ (ខេមបូឌា) ខូ អិលធីឌី (Deloitte (Cambodia) Co., Ltd.), ក្រុមហ៊ុន ហ្គេន សនថុន (ខេមបូឌា) លីមីធីត (Grant Thornton (Cambodia) Limited), ក្រុមហ៊ុន ប៊ូ ឆាធើរ អីខោនចិន អេន អតីតធ័រ ឯ.ក (Blue Chartered Accountants and Auditors Co., Ltd.), ក្រុមហ៊ុន ត្រូវ (ខេអេច) ឯ. ff (Crowe (KH) Co., Ltd.) និងក្រុមហ៊ុន អេហ្វអោយអាយ& អីសូស៊ីអេត (Fii& Associaties Co., Ltd.)។

សូមជម្រាបថា និយ័តករបរធនបាលកិច្ច ដែលបច្ចុប្បន្នមានលោក សុខ ដារ៉ា ជាអគ្គនាយក មានចក្ខុវិស័យ​គ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យបរធនបាលកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម តាមរយៈការបង្កើនការវិនិយោគក្នុងស្រុកដែលជាប្រភពនៃការបន្ថែមចំណូល ពន្ធជាតិ, ជំរុញការធ្វើពិពិធកម្មហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និងផ្តល់លទ្ធភាពដល់ការតាមដាន និងគ្រប់គ្រងនូវលំហូរទុនលើគ្រប់វិស័យ ដែលកំពុងធ្វើប្រតិបត្តិការក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅទាក់ទាញទំនុកចិត្ត បន្ថែមពីដៃគូអភិវឌ្ឍនានា និងដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុសម្រាប់ការវិនិយោគនៅកម្ពុជា។

ចំណែកបេសកកម្មរបស់និយ័តករបរធនបាលកិច្ច គឺបន្តពង្រឹង និងអភិវឌ្ឍស្ថាប័ន, មុខងារស្ថាប័ន និងអភិវឌ្ឍវិស័យបរធនបាលកិច្ច តាមរយៈការពង្រឹងការគ្រប់គ្រងកិច្ចការ ទូទៅ, ការកសាងសមត្ថភាពរបស់មន្ត្រី, ការគ្រប់គ្រងការចុះបញ្ជីបរធនបាលកិច្ច, ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្នែកច្បាប់ និង ការពង្រឹងការអនុវត្តច្បាប់, និងការស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការ៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកនិយ័តករបរធនបាលកិច្ច

តាមដានជាមួយយើង៖ Million Times