អ្នកឧកញ៉ា គិត ម៉េង ពង្រីកតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតលើផ្ទៃដី ១២០ហិកតា

អ្នកឧកញ៉ា គិត ម៉េង ពង្រីកតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតលើផ្ទៃដី ១២០ហិកតា

ទន្ទឹមនឹងគម្រោងថ្មីៗបន្តកើនឡើងក្នុងឆ្នាំ២០២៤នេះ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានពង្រីកតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតលើផ្ទៃដី ១២០ហិកតាក្នុងភូមិសាស្រ្តខេត្តកណ្តាលដែលភ្ជាប់ទៅនឹងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមរយៈស្ពានឆ្លងកាត់ស្ទឹងព្រែកត្នោត។

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (Royal Group Phnom Penh SEZ) កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ បានចុះផ្សាយថា គម្រោងនេះ បានចាប់ផ្តើមចាក់ដីបំពេញទីតាំង និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានគ្រឹះ នឹងរួចរាល់ជាបន្តបន្ទាប់ ដើម្បីអាចទទួលវិនិយោគថ្មីៗបន្ថែមទៀតបាននៅក្នុងឆ្នាំនេះតែម្តង។

តាមដានជាមួយយើង៖ Million Times

បន្ថែមពីនេះ នៅពេលប្រតិបត្តិការពេញលេញ ក្រុមហ៊ុនថ្មីនេះ មានឈ្មោះថា Royal Group Kandal Special Economic Zone (RGKSEZ) រំពឹងទុកថា នឹងអាចបង្កើតការងារបានប្រមាណ ២ម៉ឺនកន្លែង។

បើតាមរបាយការណ៍របស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង រយៈពេល ២ខែដំបូងឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំពាណិជ្ជកម្មនាំចេញប្រមាណ ២៦៤លានដុល្លារ កើន៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ហើយរំពឹងទុកថា នឹងបំបែកកំណត់ត្រាជាថ្មីម្តងទៀតនូវទំហំពាណិជ្ជកម្មនាំចេញប្រមាណ ២ពាន់លានដុល្លារនៅឆ្នាំនេះ។

អត្ថបទ៖ ផល កុសល