អ្នកឧកញ៉ា លាង ឃុន ចាយលុយអស់ ២៣០លានដុល្លារក្នុងការសាងសង់អគារកម្ពស់ ៤៥ជាន់

អ្នកឧកញ៉ា លាង ឃុន ចាយលុយអស់ ២៣០លានដុល្លារក្នុងការសាងសង់អគារកម្ពស់ ៤៥ជាន់

ក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលជាសាជីវកម្មឈានមុខមួយមានភាគហ៊ុនខ្មែរ ១០០% បានបោះទុនវិនិយោគប្រមាណ ២៣០លានដុល្លារ លើការសាងសង់អគារខ្ពស់កប់ពពកកណ្តាលទីក្រុងភ្នំពេញ ដែលមានឈ្មោះថា ជីបម៉ុង ថៅវើ (Chip Mong Tower) ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី។

អគារនេះ ជីបម៉ុង ថៅវើ ជាអគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិ មានកម្ពស់ មានកម្ពស់១៨៥ម៉ែត្រ ស្មើនឹង ៤៥ជាន់ សាងសង់លើផ្ទៃដីទំហំ ១៤ ០៤២ ម៉ែត្រការ៉េដែលបម្រើដល់វិស័យសំខាន់ៗ ដូចជាផ្នែកបដិសណ្ឋារកិច្ច ការិយាល័យសម្រាប់ក្រុមហ៊ុនសហគ្រាស ផ្សារទំនើប និងការកម្សាន្តជាដើម។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ធ្លាប់មានប្រសាសន៍ថា ការសាងសង់អគារ ជីបម៉ុង ថៅវើ គឺជាសមិទ្ធផលដ៏សំខាន់មួយរបស់ក្រុមហ៊ុន ជីប ម៉ុង ក្រោមចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្រ្តច្បាស់លាស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

ក្រោយបញ្្ចប់ការសាងសង់អគារទាំងស្រុងកាលពីចុងឆ្នាំ២០២២ ក្រុមហ៊ុន ជីបម៉ុង ក៏បាននាំយក​យីហោ Fairfield by Marriott Phnom Penh មក​កម្ពុជា គឺជា​សណ្ឋាគារ​ដែលមានរ​ចនាប​ថ​ដ៏​ប្រណិត និង​ស៊ី​វិ​ល័យ​តាម​ស្ដង់ដា​អន្ដរជាតិ ហើយត្រូវសម្ពោធជាផ្លូវការនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

សណ្ឋាគារលំដាប់អន្តរជាតិនេះ មានបន្ទប់គេងចំនួន៣០០ អាងទឹក​លើ​អាកាស សាលប្រជុំ​ដ៏​ប្រណីត ភោជនីយដ្ឋាន ស្កា​យ​បារ​ដ៏​ទំនើប ដែល​គ្របដណ្ដប់១៩ជាន់​ខាងលើ​ នៃអគារជីប ម៉ុង ថៅ​វើ មាន​កម្ពស់៤៥ជាន់នៃអាគារដ៏ទំនើបនេះ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ផេកសម្តេចធិបតី និងបណ្តាញសង្គម