គម្រោងស្តារប្រឡាយមេស្តៅកោង ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង សម្រេចបាន ៤៥ភាគរយហើយ

គម្រោងស្តារប្រឡាយមេស្តៅកោង ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង សម្រេចបាន ៤៥ភាគរយហើយ

គម្រោងស្តារប្រឡាយមេស្តៅកោង ស្ថិតនៅ​ឃុំ​ស្តៅកោង​ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានសមត្ថភាពស្រោចស្រព ផ្ទៃដីបង្កបង្កើនផលជាង ៣៨០ហិកតា​ សម្រេចបានការស្ថាបនាប្រមាណ ៤៥ភាគរយហើយ។

លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២ ខែកក្កដានេះ បានដឹកនាំមន្ត្រីជំនាញនាយកដ្ឋាន សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយមេស្តៅកោងនេះ។

តាមដានជាមួយយើង៖ Million Times

លោក ថាំង វីយុទ្ធដា បានឲ្យដឹងថា គិតមកដល់ពេលនេះ វឌ្ឍនភាពនៃគម្រោងស្តារប្រឡាយមេស្តៅកោង សម្រេចបានប្រមាណ ៤៥ភាគរយហើយ។ គម្រោងនេះ អាចបង្កើនសមត្ថភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៣៨០ហិកតា និងរដូវប្រាំងចំនួន ៣២០ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ១០ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៤២០គ្រួសារ។

មន្ត្រីក្រសួងធនធានទឹករូបនេះ ក៏បានណែនាំដល់មន្ត្រីអនុវត្តការងារនៅតាមការដ្ឋាន ឲ្យបន្តយកចិត្តទុកដាក់លើគុណភាព និងបច្ចេកទេស ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។

គួរឲ្យដឹងថា គម្រោងស្តារប្រឡាយមេស្តៅកោង គ្របដណ្ដប់លើឃុំចំនួន ២ នៃស្រុកបាភ្នំ ខេត្តព្រៃវែង។ ការងារសំខាន់ៗ របស់គម្រោងមានដូចជា៖ ១. ស្តារប្រឡាយមេប្រវែង ៤៦៥០ម៉ែត្រ, ២. សាងសង់សំណង់សិល្បការ្យចំនួន  ១៤កន្លែង៕

អត្ថបទ៖​ វីរៈ រូបភាព៖ ក្រសួងធនធានទឹក