ទីស្នាក់ការប៉ុស្តិ៍នគរបាលចំនួន៥ ឧបត្ថម្ភដោយឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ តម្លៃជាង៧ម៉ឺនដុល្លារដាក់ឲ្យប្រើប្រាស់

ទីស្នាក់ការប៉ុស្តិ៍នគរបាលចំនួន៥ ឧបត្ថម្ភដោយឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ តម្លៃជាង៧ម៉ឺនដុល្លារដាក់ឲ្យប្រើប្រាស់

អគារស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ៥​ឃុំក្នុងស្រុកចំនួន៣ នៃខេត្តស្វាយរៀង សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរួមគ្នានាថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំធ្លក ស្រុកស្វាយជ្រំ ក្រោមវត្តមានឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ។

 អគារធ្វើការថ្មីនៃប៉ុស្ដិ៍​នគរបាលរដ្ឋបាលឃុំចំនួន ៥ ដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់រួមគ្នាគឺស្ថិតនៅស្រុកស្វាយជ្រំ ស្រុកកំពង់រោទិ៍ និងស្រុករំដួល តម្លៃជាង ៧លានដុល្លារអាមេរិក។

តាមដានជាមួយយើង៖ Million Times

លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា អគារធ្វើការថ្មីនៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៥នេះ ចំណាយថវិកាសាងសង់សរុបប្រមាណជា ៧៥.០០០ដុល្លារ ដែលជាអំណោយរបស់ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ និងលោកស្រី ហ៊ុន ម៉ាណា ផ្ដល់ជូនឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការ​ចាំបាច់នៃការប្រើប្រាស់ជាក់ស្ដែងគាំទ្រដល់ការបម្រើការងាររបស់កងកម្លាំងនៅមូលដ្ឋាន​ឲ្យកាន់តែខិតខំប្រតិបត្តិការរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ។

លោកបន្តថា ប៉ុស្តិ៍នគរបាលរដ្ឋបាលគឺជាតួអង្គសំខាន់មួយ ក្នុងចំណោមតួអង្គសំខាន់ទាំង៥ នៅមូលដ្ឋាន(រួមមាន មេឃុំ ស្មៀនឃុំ ប៉ុស្តិ៍នគរបាល រដ្ឋបាលមណ្ឌលសុខភាព និងមេភូមិ) ដែលមានទំនាក់ទំនងផ្ទាល់ និងជិតស្និទ្ធបំផុតទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏ចម្បងផងដែរ នៅក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ រដ្ឋបាលខេត្តស្វាយរៀង