ចាប់ផ្តើមសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោដែលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណ ៣០ម៉ឺនហិកតា

ចាប់ផ្តើមសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោដែលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណ ៣០ម៉ឺនហិកតា

ក្រសួងធនធានទឹក និងឧតុនិយម ចាប់ផ្តើមអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ ដែលមានសមត្ថភាពបង្កបង្កើនផលស្រែប្រមាណ ៣០ម៉ឺនហិកតាគ្របដណ្ដប់ក្នុងក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ។

ទីតាំងសំណង់ទំនប់កំពង់គោ មានចំងាយប្រមាណ ១៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំផ្នែកខាងក្រោមតាមបណ្តោយស្ទឹងសែន ស្ថិតនៅក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមដានជាមួយយើង៖ Million Times

គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោនេះ គ្របដណ្ដប់ក្នុងក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ ដែលរួមមាន ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០០ ០០០ ហិកតា រួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ការងារសំខាន់ៗ នៃគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ រួមមាន សំណង់កាត់ស្ទឹងសែនប្រវែង ២៨០ម៉ែត្រ សំណង់សិល្បការ្យតូចធំចំនួន ១២០កន្លែង ស្តារស្ទឹងស្លាប់ ២៥គីឡូម៉ែត្រ សាងសង់ទំនប់សណ្តស្ទឹងសែន ៣០គីឡូម៉ែត្រ និងរៀបថ្មជើងទេរច្រាំងស្ទឹង ៥គីឡូម៉ែត្រ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងធនធានទឹក