កូនប្រុសទាំង៣ លោក អុឹង ប៊ុនហូវ សម្ពោធអគារការិយាល័យកណ្ដាលថ្មី ៣ក្រុមហ៊ុន

កូនប្រុសទាំង៣ លោក អុឹង ប៊ុនហូវ សម្ពោធអគារការិយាល័យកណ្ដាលថ្មី ៣ក្រុមហ៊ុន

កូនប្រុសទាំង៣របស់លោក អុឹង ប៊ុនហូវ ដែលជាអ្នកបន្តវេនដឹកនាំក្រុមហ៊ុន អាយអិនជី ហូលឌីង, ក្រុមហ៊ុន ដូនពេញ ខេមបូឌា គ្រុប និងក្រុមហ៊ុន ដូនពេញ ដាតា សិនធើរ បានសម្ពោធអគារការិយាល័យកណ្ដាលថ្មីរបស់ខ្លួននាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

ក្រុមហ៊ុន អាយអិនជី ហូលឌីង បានលើកឡើងថា ដោយមានតម្រូវការនៃការពង្រីកអាជីវកម្ម ក៏ដូចជាការគិតគូរពីសុខភាពនិយោជិត បរិយាកាសនិងប្រសិទ្ធិភាពការងារ ថ្នាក់ដឹកនាំក្រុមហ៊ុនបានសម្រេចចិត្តប្ដូរការិយាល័យកណ្ដាលថ្មីមកទីតាំងនៅតាមបណ្តោយមហាវិថី អ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប អុឹង ស៊ីធី (ING CITY)  ដែលជាតំបន់មានសក្ដានុពលក្នុងការអភិវឌ្ឍន៍ទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុនបន្តថា អគារការិយាល័យកណ្ដាលថ្មីនេះ ត្រូវបានចំណាយពេលពេញមួយឆ្នាំសម្រាប់ការសាងសង់ចាប់ផ្ដើមនៅក្នុងខែមករា ឆ្នាំ២០២៣ និងបញ្ចប់នៅខែមករា ឆ្នាំ២០២៤ ដោយបានសាងសង់ឡើងលើផ្ទៃដីជាង១ហិកតា និងមានអគារទំហំប្រមាណ២៨០០ម៉ែត្រការ៉េ ដោយបានគិតគូរពីបរិស្ថានជុំវិញ មានភាពទូលំទូលាយ អាចផ្ទុកនិយោជិតបានប្រមាណ២០០នាក់ ចំណតរថយន្ត៦០គ្រឿង និងចំណតម៉ូតូជាច្រើនគ្រឿង។

ក្រុមហ៊ុនទាំង៣រូបដែលជាអ្នកបន្តវេនរបស់អ្នកឧកញ៉ា អុឹង ប៊ុនហូវ កំពុងដឹកនាំសាជីវកម្ម ING Holding Group រួមមាន៖ លោក អុឹង ស៊ីវម៉េង, លោក អុឹង ស៊ីវខូវ និងលោក អុឹង ស៊ីវឈុន។

អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម ING