អគារថ្មីរបស់នាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អគារថ្មីនេះ សាងសង់ឡើងសម្រាប់រក្សាទុករថយន្តនាំក្បួន ម៉ូតូស ហែរអមការពារគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ និងជាការិយាល័យបម្រើការងាររបស់កងកម្លាំងនគរបាលជាតិនៃនាយកដ្ឋានអង្គរក្ស ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មានបណ្តោយ ១០៨ម៉ែត្រ ទទឹង ១៦ម៉ែត្រ កម្ពស់ ៩,២ម៉ែត្រ។ អគារថ្មីនេះ ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃចាត់ទុកជាមរតកសមិទ្ធផលកើតឡើងក្នុងអន្តរកាល នៃការបន្តវេន រវាងរាជរដ្ឋាភិបាលនីតិកាលទី៦ និងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត។ លោកថ្លែងថា សមិទ្ធផលអគារថ្មីដែលសម្ពោធនេះ ជាការបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបង្កលក្ខណៈឱ្យមន្រ្តីរាជការស៊ីវិល និងកងកម្លាំង មានកន្លែងបំពេញការងារសមរម្យ មានសម្ភារៈ និងបរិក្ខាប្រើប្រាស់គ្រប់គ្រាន់ សម្រាប់ការបំពេញតួនាទី និងភារកិច្ច ស្របតាមច្បាប់ និងគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿន របស់សម្ដេចធិបតី...
Category: បច្ចេកវិទ្យា
ព្រលានយន្ដហោះអន្តរជាតិតារាសាគរ គ្រោងដាក់ឲ្យដំណើរការសាកល្បងនៅថ្ងៃទី ៨ ខែសីហាខាងមុខ
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់...
គម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣សិក្សាចប់ហើយរង់ចាំការវាតម្លៃចុងក្រោយ
គម្រោងផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមមហ៊ុនសាងសង់បាន និងកំពុងសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាននៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលនាពេលនាខាងមុខ។
ផ្លូវនាវាចរណ៍រួមតូច អ្នកបើកនាវាឆ្លងកាត់តំបន់ការដ្ឋានស្ពានទន្លេបាសាក់ត្រូវប្រុងប្រយ័ត្នខ្ពស់
ក្នុងអំឡុងពេលសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)
លោក គិត ម៉េង ចាយលុយ ១០០លានដុល្លារសង់អគារខុនដូរកម្ពស់ ២៨ជាន់
អគារ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម ខុនដូ ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធមួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បើកដំណើរការជាផ្លូវការ
កម្ពុជាមានផែនការ និងចក្ខុវិស័យអភិវឌ្ឍខេត្តព្រះសីហនុទៅជាទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន
ផែនការមេនេះ មានចក្ខុវិស័យរយៈពេលវែងឆ្ងាយ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ...
លោក នៅ ស៊ីនិត៖ វិស្វករទាំងអស់គួររក្សានូវអំពើល្អទើបទំនុកចិត្តនិងកិត្តិយសអាចគង់វង្សបានយូរ
បញ្ហាកិបកេងនៅពេលសាងសង់សំណង់ណាមួយពីវិស្វករតែងតែលិចលឺជារឿយៗ ដែលពេលខ្លះសំណង់មួយ
ស្ងាត់ៗ! គម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ ភ្ជាប់ទៅផ្លូវល្បឿនលឿន កំពុងរៀបចំឧបករណ៍ខួងគ្រឹះសសរស្ពាន
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែងសរុប ១ ៦០០ម៉ែត្រ តភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល
ប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី បង្កើនការស្រោចស្រពផ្ទៃដីជាង ១ម៉ឺនហិចតាជាប់ព្រំដែនវៀតណាមសម្រេចបាន ២០%
ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មីនេះ គឺក្នុងគោលបំណង...
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣១ ចំណាយថវិកាជាង ៦០លានដុល្លារ សម្រេចមុនកិច្ចសន្យាសាងសង់ ១ឆ្នាំ
គិតត្រឹមដំណាច់ខែមិថុនាថ្មីៗនេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣១...