ក្រុមហ៊ុនផ្គត់ផ្គង់ឲ្យ SpaceX គ្រោងចាក់លុយវិនិយោគបន្ថែម ៣០លានដុល្លារនៅវៀតណាម
Trump បង្ហាញការគាំទ្រពេញទំហឹងចំពោះ Elon Musk ដោយចាត់ទុកសកម្មភាពប្រឆាំង Tesla ជាអំពើភេរវកម្មក្នុងស្រុក
កាលពីថ្ងៃអង្គារ ទី១១ ខែមីនា ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសគាំទ្រពេញទំហឹងចំពោះមហាសេដ្ឋី Elon Musk តាមរយៈការទិញរថយន្ត Tesla ឲ្យបុគ្គលិកសហព័ន្ធប្រើប្រាស់ និងចាត់ទុករាល់សកម្មភាពប្រឆាំងជាមួយក្រុមហ៊ុននេះ គឺជាអំពើភេរវកម្មក្នុងស្រុក។ ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ប៉ុន្មានថ្ងៃមកនេះ ក្រុមសកម្មជនបាននាំគ្នាធ្វើបាតុកម្ម Tesla Takedown ប្រឆាំងជាមួយមហាសេដ្ឋី Elon Musk ជុំវិញតួនាទីរបស់លោកក្នុងជួររដ្ឋាភិបាល ដែលកន្លងមកបានកាត់បន្ថយបុគ្គលិកសហព័ន្ធជាច្រើនម៉ឺននាក់ និងលុបបំបាត់កម្មវិធីជំនួយសប្បុរសធម៌ សរុបជាទឹកប្រាក់រាប់សិបពាន់លានដុល្លារទូទាំងពិភពលោក។ ប្រធានាធិបតី Trump បានប្រកាសថា ក្រុមសកម្មជនទាំងនោះត្រូវចាត់ទុក និងប្រដូចសកម្មភាពពួកគេ ទៅនឹងក្រុមភេរវករនៅក្នុងប្រទេស ហើយត្រូវតែមានចំណាត់ការយ៉ាងម៉ឺងម៉ាត់ ចំពោះបញ្ហាមួយនេះ។ លោក Donald Trump បានបញ្ជាដោយផ្ទាល់ឲ្យក្រសួងយុត្តិធម៌អាមេរិក ធ្វើការឲ្យបានដិតដល់ចំពោះបញ្ហាបាតុកម្ម នៅក្រុមហ៊ុនចែកចាយរបស់ Tesla ដោយចាត់ទុកវាជាបទល្មើសភេរវកម្ម ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់លើកឡើងថា បញ្ហាទាំងនោះទំនងមិនត្រូវឡើងដោះស្រាយដល់តុលាការឡើយ៕ អត្ថបទ៖ Luffy រូបភាព៖ Reuters
ក្រោយចរចា៨ម៉ោង អាមេរិកយល់ព្រមបន្តផ្ដល់ជំនួយយោធា ខណៈអ៊ុយក្រែនព្រមទទួលយកសំណើបទឈប់បាញ់
ក្រោយចរចា៨ម៉ោង អាមេរិកយល់ព្រមបន្តផ្ដល់ជំនួយយោធា ខណៈអ៊ុយក្រែនព្រមទទួលយកសំណើបទឈប់បាញ់
សង្គ្រាមពាណិជ្ជកម្មកាណាដា និងអាមេរិក កំពុងឡើងកម្ដៅខ្លាំង ក្រោយ Trump គំរាមទារពន្ធថ្មី
សង្គ្រាមពាណិជ្ជកម្មកាណាដា និងអាមេរិក កំពុងឡើងកម្ដៅខ្លាំង ក្រោយ Trump គំរាមទារពន្ធថ្មី
សកលវិទ្យាល័យ Harvard ប្រកាសផ្អាករើសបុគ្គលិក ក្រោយរដ្ឋបាល Trump គំរាមផ្ដាច់ជំនួយ
សកលវិទ្យាល័យ Harvard ប្រកាសផ្អាករើសបុគ្គលិក ក្រោយរដ្ឋបាល Trump គំរាមផ្ដាច់ជំនួយ
ផ្សារហ៊ុនអាមេរិកខាតបង់ប្រាក់អស់ ៤ទ្រីលានដុល្លារ ដោយសារគោលនយោបាយពន្ធគយរបស់ Trump
ផ្សារហ៊ុនអាមេរិកខាតបង់ប្រាក់អស់ ៤ទ្រីលានដុល្លារ ដោយសារគោលនយោបាយពន្ធគយរបស់ Trump
ឧកញ៉ា ឈាង សុវណ្ណរតនៈ នាំបុគ្គលិកឆ្នើមៗ ក្រុមហ៊ុន RTNK Group ទៅ Trip នៅកោះត្រល់ ២យប់ ៣ថ្ងៃសប្បាយកប់!
លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន អ ធី អិន ខេ គ្រុប កាលពីព្រឹកព្រលឹមស្រាងៗថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំដំណើរកំសាន្តប្រចាំឆ្នាំសម្រប់បុគ្គលិកឆ្នើម
មហាសេដ្ឋីមានបំផុតនៅវៀតណាមខ្ចីបំណុល ១៥០លានដុល្លារ សង់សាលារៀនឯកជនបន្ថែម
មហាសេដ្ឋីមានបំផុតនៅវៀតណាមខ្ចីបំណុល ១៥០លានដុល្លារ សង់សាលារៀនឯកជនបន្ថែម
ក្រុមហ៊ុន Wells Fargo ប្ដឹងធនាគារកំពូល JPMorgan ទារសំណង ៤៨១លានដុល្លារ ជុំវិញបញ្ហាប្រាក់កម្ចីអចលនទ្រព្យ
ក្រុមហ៊ុន Wells Fargo ប្ដឹងធនាគារកំពូល JPMorgan ទារសំណង ៤៨១លានដុល្លារ ជុំវិញបញ្ហាប្រាក់កម្ចីអចលនទ្រព្យ
ព្រះរាជក្រឹត្យមួយសន្លឹកអ្នកជំនួញ ៤រូប ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ជា«ឧកញ៉ា»
សម្រាប់ដើមឆ្នាំ២០២៥នេះ អ្នកជំនួញ ៤រូបហើយក្នុងព្រះរាជក្រឹត្យមួយសន្លឹក ដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ