អំឡុងបំពេញទស្សនកិច្ចនៅចិន ក្នុងពេលទទួលទានអាហារនាព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញានេះ
Category: សេដ្ឋកិច្ច
ឧកញ៉ា អាន ឌីណា អមអគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ពិភាក្សាការងារជាមួយក្រុមហ៊ុនមកពីឥណ្ឌា
ថ្មីៗនេះ ក្រុមហ៊ុនមកប្រទេសឥណ្ឌាដែលវិនិយោគក្នុងវិស័យបច្ចេកវិទ្យា បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃសមាគមឧកញ៉ាកម្ពុជា
ក្រុមហ៊ុន Newbustar ចាយទុន១៤០លានដុល្លារបើករោងចក្រផលិតសំបកកង់រថយន្ដ
ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. បានដាក់ឲ្យដំណើរការផលិតសំបកកង់រថយន្តរបស់ខ្លួនជាផ្លូវការ ក្នុងទំហំទុនវិនិយោគប្រមាណ ១៤០លានដុល្លារអាមេរិក
អ្នកជំនាញសេដ្ឋកិច្ចបង្ហើបពីបញ្ហារសើបការចុះបញ្ជីក្រុមហ៊ុនថ្មី
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវគោលការណ៍ ឬយន្តការដល់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគបរទេស
ធនាគារ ជីប ម៉ុង បង្កីនដើមទុនចុះបញ្ជីជាបន្ដបន្ទាប់រហូតដល់ ១៣៥លានដុល្លារត្រឹមរយៈពេល ៥ឆ្នាំ
ត្រឹមរយៈពេល៥ឆ្នាំ នៃប្រតិបត្តិការនៅលើទៅផ្សារកម្ពុជា ធនាគារ ជីប ម៉ុង បានបង្កីនដើមទុនចុះបញ្ជីជាបន្ដបន្ទាប់រហូតដល់ ១៣៥លានដុល្លារអាមេរិក
ក្រុមហ៊ុនផលិតស្ករសេដ្ឋី លី យ៉ុងផាត់ មានសមត្ថភាពផលិតស្ករមួយឆ្នាំ បានប្រមាណ ១៧ម៉ឺនតោន
ក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើរ មានសមត្ថភាពផលិតស្ករក្នុងមួយឆ្នាំ បានប្រមាណ ១៧ម៉ឺនតោន នៅលើផ្ទៃដី ៣០ ០០០ហិកតា
វិនិយោគិនមកពីតំបន់រដ្ឋបាលពិសេសហុងកុង បង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគនៅកម្ពុជា
គណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុនហ្វុង (FUNG Group) មកពីតំបន់រដ្ឋបាលពិសេសហុងកុង
គម្រោងវិនិយោគចំនួន ៣៩១ ក្នុងទំហំទុនជាង ៧ពាន់លានដុល្លារ CDC យល់ព្រមឲ្យធ្វើការវិនិយោគរយៈពេលមួយឆ្នាំ
ក្នុងរយៈពេលមួយឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន៣៩១ មានទុនវិនិយោគសរុបប្រមាណជាង ៧.៥ពាន់លានដុល្លារអាមេរិក
ក្រុមហ៊ុនចិន គ្រោងបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា
ក្រុមហ៊ុនចិនមួយ មានគម្រោងវិនិយោគរោងចក្រផលិតស៊ីម៉ង់ត៍នៅកម្ពុជា ក្រោយជួបជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
អំបិលនាំចូលពីប្រទេសជិតខាងច្រើនពេក ក្រុមអ្នកផលិតស្នើសុំឲ្យរដ្ឋាភិបាលកំណត់កូតា
ដោយសារការនាំចូលយ៉ាងគំហុកពីក្រៅប្រទេស អ្នកផលិតអំបិលនៅខេត្តកំពត និងកែប បានស្នើដល់រាជរដ្ឋាភិបាលកំណត់ចំនួនកូតា នៃការនាំចូលអំបិលពីប្រទេសជិតខាង ដើម្បីផ្តល់ឱ្យអ្នកផលិតអំបិលក្នុងស្រុក អាចបញ្ចេញអំបិលផ្គត់ផ្គង់នៅលើទីផ្សារ ក្នុងតម្លៃសមរម្យ។ ក្នុងកិច្ចប្រជុំរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅថ្ងៃទី២៨ ខែសីហា ក្រុមអ្នកផលិតអំបិលក្នុងស្រុក មើលឃើញថា មានការនាំចូលអំបិលតាមច្រករបៀងផ្សេងៗ ចូលមកកម្ពុជា ក្នុងបរិមាណយ៉ាងច្រើន ដែលជាហេតុនាំឱ្យឈ្មួញទម្លាក់តម្លៃអំបិល ដែលផលិតបាននៅស្រុក ខណៈនៅឆ្នាំ២០២៤នេះការផលិតផលអំបិលក្នុងស្រុកបានកើនឡើងខ្ពស់ រហូតដល់ជាង ១៣ម៉ឺនតោន។ ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប លោក ប៊ុន ណារិន បានឱ្យដឹងថា បច្ចុប្បន្ននេះអំបិលដែលកំពុងផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជា មានប្រមាណ ៤០% ត្រូវបាននាំចូលមកពីប្រទេសថៃទាំងផ្លូវការ និងក្រៅផ្លូវការ និងមួយចំនួនទៀតនាំចូលមកពីវៀតណាម។ ការនាំចូលអំបិលយ៉ាងច្រើន ពីប្រទេសជិតខាងបែបនេះ បានធ្វើឱ្យអំបិលកម្ពុជា ពិបាកក្នុងការប្រកួតប្រជែងជាមួយអំបិលនាំចូល ដែលមានតម្លៃថោកជាង។ លោកថា ការដែលអំបិលក្នុងស្រុកថ្លៃជាងអំបិលនាំចូល ដោយសារថ្លៃដើមនៃការផលិតខ្ពស់ ព្រោះតម្លៃកម្លាំងពលកម្មថ្លៃជាងមុន ស្របពេលដែលសមត្ថភាពផលិតនៅទាប។ ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ តំណាងអគ្គនាយកដ្ឋានគយ បានលើកឡើងដោយយសារផលិតកម្មអំបិលនៅកម្ពុជានៅតូច ដែលក្នុងមួយឆ្នាំផលិតបានតែ ៤ខែប៉ុណ្ណោះ ហើយប្រសិនបើរដ្ឋាភិបាលរិតត្បិត ឬកំណត់បរិមាណនាំចូលទៀតនោះ...