ពលរដ្ឋវៀតណាមចាយលុយមួយថ្ងៃជិត ៣៥លានដុល្លារ លើការទិញទំនិញអនឡាញ
Category: សេដ្ឋកិច្ច
លោកស្រី ជា សិរី៖ អត្រាកំណើនកើន ៦%នៅឆ្នាំ២០២៤ អាចចាត់ទុកថា កម្ពុជា ជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា បានបន្តងើបឡើងក្នុងអត្រា ៦% នៅឆ្នាំ២០២៤ អាចចាត់ទុកថា កម្ពុជា
តម្លៃហាងឆេងមាស ស្រាប់តែហក់ឡើងថ្លៃវិញ នាប៉ុន្មានមកថ្ងៃនេះ
ហាងឆេងមាសមានការផ្លាស់ប្ដូរទៀតហើយនាប៉ុន្មានថ្ងៃនេះ ក្រោយស្ថានភាពសេដ្ឋកិច្ចសកលលោក កំពុងតែមានភាពច្របូកច្របល់។ ចាប់តាំងពីចូលដល់ខែទី ២ នៃឆ្នាំ ២០២៥ ភ្លាម
រយៈពេលមួយខែដំបូង វៀតណាមសម្រេចការនាំចេញកាហ្វេជិត ៨០០លានដុល្លារ
រយៈពេលមួយខែដំបូង វៀតណាមសម្រេចការនាំចេញកាហ្វេជិត ៨០០លានដុល្លារ
ក្រុមហ៊ុនធានារ៉ាប់រង៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្ម ជាមួយទំហំបុព្វលាភដុលជាង ៣៧០លានដុល្លារ
មានក្រុមហ៊ុនធានារ៉ាប់រងជាច្រើម កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទំហំបុព្វលាភដុលជាង ៣៧០ លានដុល្លារ។ នេះបើតាមការឲ្យដឹងពីលោក
កម្ពុជា ព្យាករកំណើនវិស័យឧស្សាហកម្មនឹងកើនឡើងក្នុងរង្វង់ ៨.៦% ឆ្នាំ២០២៥
ឆ្នាំ២០២៤ វិស័យឧស្សាហកម្មសម្រេចបានកំណើនប្រមាណ៨.៥% ដែលលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ក្រសួងកសិកម្ម និងតំណាងធនាគារ ហិរញ្ញវត្ថុ ពិភាក្សាពង្រីកប្រភពឥណទានសម្រាប់ «សហគមន៍កសិកម្មទំនើប»
ការដាក់ចេញនូវគោលនយោបាយ «សហគមន៍កសិកម្មទំនើប» គឺដើម្បីបង្កើនប្រាក់ចំណូល
ហាងសម្លៀកបំពាក់ Cartenz Tactical នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៤កុម្ភៈ
នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយក ក្រុមហ៊ុន អ ធី អិន ខេ គ្រុប បានអញ្ជើញចុះត្រួតពិនិត្យទីតាំងហាង ដើម្បីត្រៀមរៀបចំពិធីសម្ពោធជាផ្លូវការ ហាង Cartenz Tactical សាខាទី១ នៅខណ្ឌទួលគោក ដែលនឹងប្រារព្វឡើងនៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។ មុនសម្រេចឈានដល់ការបើកសម្ពោធជាផ្លូវការរបស់ហាង Cartenz Tactical សាខាទី១នេះ ឧកញ៉ា ឈាង សុវណ្ណរតនៈ បានដឹកនាំគណៈប្រតិភូក្រុមហ៊ុន RTNK Group ចុះបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីជាច្រើនថ្ងៃ កាលថ្ងៃទី២៣ ខែមករាកន្លងទៅ ដើម្បីសិក្សាតំបន់ប្រវត្តិសាស្រ្ត និងរោងចក្រ CartenzTactical ក្នុងន័យសិក្សាបន្ថែមពីប្រតិបត្តិការលក់ប្រចាំថ្ងៃការរៀបចំហាង និងការកំណត់ស្តង់ដារ សម្រាប់ហាងដែលត្រៀមបើកនៅកម្ពុជាក្នុងពេលឆាប់ៗ រួមទាំងជំនួបពិភាក្សាការងារពង្រីកការវិនិយោគបន្ថែមទៀតផងដែរ។ សម្រាប់ហាង Cartenz Tactical សាខាទី១នេះ មានលក់សំលៀកបំពាក់ទាន់សម័យជាច្រើនដូចជា សម្លៀកបំពាក់ ស្បែកជើងកាបូប នឹងរបស់ប្រើប្រាស់ជាច្រើនទៀតផងដែរ សុទ្ធតែជារបស់ដែលមានគុណភាពល្អ។ សូមបញ្ជាក់ថា ក្រុមហ៊ុន RTNK Group បង្កើតឡើងក្នុងឆ្នាំ២០២២ ជាក្រុមហ៊ុនមេដែលមានបុត្តសម្ព័ន្ធធំៗចំនួន ៣ ចម្រុះវិស័យ ដូចជាRTNK Investment Co,. Ltd , RTNK Retail Co,. Ltd និង RTNK Food & Beverage ហើយត្រូវបានដឹកនាំដោយផ្ទាល់ពីឧកញ៉ា ឈាង សុវណ្ណរតនៈ ដែលបានបញ្ចប់ការសិក្សាជំនាញធុរកិច្ចពីចក្រភពអង់គ្លេស៕ អត្ថបទ៖ មោលី រូបភាព៖ RTNK Group
កម្ពុជា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការរក្សាកំណើននាំចេញទៅទីផ្សារអន្តរជាតិ ទោះបីការអនុគ្រោះពន្ធមួយចំនួនត្រូវបានកាត់ផ្តាច់
អ្នកជំនាញសេដ្ឋកិច្ច និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានលើកឡើងថា កម្ពុជានៅតែអាចរក្សាកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបបាន បើទោះបីការអនុគ្រោះពន្ធមួយចំនួនត្រូវបានកាត់ផ្តាច់ និងមិនទាន់ត្រូវបានកាត់ផ្តាច់ទាំងស្រុងយ៉ាងណាក៏ដោយ។ បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ការរក្សាបាននូវកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺមានកត្តាជាច្រើន ក្នុងនោះតំណែងនៅក្នុងការប្រកួតប្រជែងទីផ្សាររបស់កម្ពុជានៅលើឆាកអន្តរជាតិនៅតែរក្សាបាន, ផលិតភាពរបស់កម្ពុជានៅតែខ្ពស់ដដែល។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានក្លាយជាប្រទេសទទួលបានការបញ្ជាទិញខ្ពស់ដដែល បន្ទាប់ពីបណ្តាប្រទេសមួយចំនួនមានវិបត្តិនយោបាយ និងសេដ្ឋកិច្ច ដោយសារភាពចលាចលក្នុងប្រទេស។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានគូសបញ្ជាក់បន្ថែមថា កម្ពុជានៅតែអាចរក្សាកំណើននៃការនាំចេញរបស់ខ្លួនបានល្អ បើទោះបីការកាត់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបមួយចំនួន (EBA) និងទាំងស្រុងរបស់សហរដ្ឋអាមេរិក (GSP) យ៉ាងណាក៏ដោយ។ ពិតណាស់វាមិនធ្វើឱ្យប៉ះពាល់ការនាំចេញរបស់កម្ពុជាទាំងស្រុងនោះទេ។ លោកបានសង្កត់ធ្ងន់ថា បើទោះបីជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជាត្រូវតែត្រៀមខ្លួនដើម្បីរក្សាបាននូវផលិតភាព និងកំណើននៃការនាំចេញរបស់ខ្លួន តាមរយៈការបង្កើនសមត្ថភាពជំនាញរបស់ពលរដ្ឋ ដើម្បីត្រៀមទទួលយកការវិនិយោគបែបថ្មី និងមានទ្រង់ទ្រាយធំជាមុន។ ចំណែក អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា ក៏បានមើលឃើញដែរថា កម្ពុជាបានត្រៀមខ្លួន និងមានលក្ខណសម្បត្តិគ្រប់គ្រន់ក្នុងការរក្សាកំណើននៃការនាំចេញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។...
ចិនចាប់ផ្ដើមកំណត់ក្រុមហ៊ុនអាមេរិកមួយចំនួនក្នុងរ៉ាដាទារពន្ធបន្ថែម សងសឹកលើអាមេរិក
ចិនចាប់ផ្ដើមកំណត់ក្រុមហ៊ុនអាមេរិកមួយចំនួនក្នុងរ៉ាដាទារពន្ធបន្ថែម សងសឹកលើអាមេរិក