លោក គីម ដារ៉ា បានចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា បើខ្លាំងតែមេ តែថ្នាក់ក្រោយខ្សោយ បំពេញការងារមិនកើត ផ្លាស់ប្ដូរមិនបាន នោះស្ថាប័នមិនអាចរីកចម្រើនឡើយ តែបើថ្នាក់ក្រោមខ្លាំង មេខ្សោយវិញ ភាពរញ៉េរញ៉ៃនឹងកើតឡើង ថ្នាក់ក្រោមលែងចង់ស្តាប់មេ មេព្យាយាមកាច់បំបាក់ គ្មានផលិតភាពការងារឡើយ។
Author: Virak វីរៈ (Virak វីរៈ)
រដ្ឋមន្ត្រី ថោ ជេដ្ឋា ទុកពេល ១៤ថ្ងៃ ឱ្យក្រុមហ៊ុនសាងសង់របងថ្មជាប់មាត់ស្ទឹងស្លាគូនៅខេត្តតាកែវ រុះរើសំណង់នោះប្រវែង ១១៩ម៉ែត្រ
ការអនុវត្តការរុះរើរបងនេះ គឺស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីក្រុមការងារលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ព្រមទាំងមេធាវីប្រចាំក្រសួង ដោយសហការជាមួយរដ្ឋបាលស្រុកត្រាំកក់ មន្ទីរ និងការិយាល័យជំនាញ និងតំណាងក្រុមហ៊ុន។
៨ខែ ឆ្នាំ ២០២៥ ការចុះបញ្ជីយានយន្តអគ្គិសនីសរុបជាង ៥ពាន់គ្រឿង កើនឡើងប្រមាណ ២ពាន់គ្រឿង
ឯកឧត្ដម មានប្រសាសន៍ប្រាប់ Million Times នៅថ្ងៃទី ១៣ ខែតុលានេះ ថា ការចុះបញ្ជីយានយន្តអគ្គិសនី ក្នុងយៈពេល ៨ខែ ឆ្នាំ ២០២៥នេះ មាននិន្នាការកើនឡើងគួរកត់សម្គាល់ ដោយការចុះបញ្ជីសរុបមានចំនួន ៥ ៥៧១គ្រឿង ដោយក្នុងនោះ រថយន្ត ៤ ២៥១គ្រឿង, ត្រីចក្រយាន ១ ៦៧គ្រឿង និងទោចក្រយានយន្ត ១ ១៥៣គ្រឿង។
ប្រធានសមាគមត្រចៀកកាំខ្មែរ៖ មិនទាន់មានការនាំចេញជាផ្លូវការ នូវសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារចិន នៅឡើយទេ
លោក ស៊ុយ កុកធាន មានប្រសាសន៍ប្រាប់ Million Times នៅថ្ងៃទី ១២ ខែតុលាថា បើតាមព័ត៌មានលោកទទួលបាន គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជូនក្រុមហ៊ុនចំនួន ៦ ដើម្បីឱ្យខាងគយចិនពិនិត្យសម្រេចចំពោះការនាំចេញ តែមកដល់ពេលនេះមិនទាន់ដឹងថា គយចិនយល់ព្រមឬយ៉ាងណានៅឡើយទេ។
តំបន់សេដ្ឋកិច្ចពិសេស របស់អ្នកឧកញ៉ា គិត ម៉េង បន្តប្រតិបត្តិការយ៉ាងរឹងមាំ ទោះបីមានជម្លោះព្រំដែនកម្ពុជា-ថៃ និងពន្ធអាមេរិក ១៩ភាគរយ ក៏ដោយ
តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង បានបន្តប្រតិបត្តិការយ៉ាងរឹងមាំ និងស្ថិរភាព នៅក្នុងឆ្នាំ ២០២៥នេះ បើទោះបីជាប្រទេសកម្ពុជា មានជម្លោះព្រំដែនជាមួយប្រទេសថៃ និងបើទោះបីជាវិធានការពន្ធគយរបស់អាមេរិកថ្មី ១៩ភាគរយ ក៏ដោយ។ សេចក្ដីប្រកាសព័ត៌មាន របស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី ១៣ ខែតុលានេះ បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៥នេះ តម្លៃនាំចេញសរុបពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ គឺមានចំនួនទឹកប្រាក់ ១.៥ពាន់លានដុល្លារ។ តួលេខនេះអាចនឹងកើន លើសពី ២ពាន់លានដុល្លារនៅចុងឆ្នាំ។ ប្រភពដដែល បានឱ្យដឹងបន្តថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៥ និងចំពេលដែលមានស្ថានភាពតានតឹង តម្លៃនៃការនាំចេញរបស់តំបន់សេដ្ឋកិច្ចនេះ ទៅកាន់ប្រទេសថៃគឺ ១៤៥ លានដុល្លារ ឬ៩.៧២ភាគរយ ហើយទៅកាន់សហរដ្ឋអាមេរិកគឺ ៤២៣លានដុល្លារ ឬ២៨.៤៤ ភាគរយ។ តំបន់សេដ្ឋកិច្ចពិសេស របស់អ្នកឧកញ៉ា...
គំរូកង់បីខ្មែរ ដំឡើងដោយកូនអ្នកខេត្តបន្ទាយមានជ័យ បានរៀបចំរួចរាល់ហើយ
លោក ឈួន រតនា ប្រាប់ថា មកដល់ពេលនេះ គំរូកង់បីខ្មែររបស់លោក ត្រូវបានរៀបចំដំឡើងរួចរាល់ហើយ។ សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់កម្ម៉ង់ទិញ អាចទៅមើលបាន។
រូបភាព ៤សន្លឹក ថតពីលើអាកាស បង្ហាញទិដ្ឋភាពដ៏ស្រស់ស្អាតនៃ «វិថីតេជោសន្តិភាពឆ្នេរអង្កោល»
បណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅល្ងាចថ្ងៃទី ១២ ខែតុលានេះ បានរៀបរាប់ថា «វិថីតេជោសន្តិភាពឆ្នេរអង្កោល» បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវ លើកសម្រស់ទេសចរណ៍ខេត្តកែបឱ្យកាន់តែស្រស់ស្អាត
កសិករចិញ្ចឹមជ្រូក ៣៨គ្រួសារ ទទួលបានជំនួយថវិកាជាង ៣ម៉ឺនដុល្លារ សម្រាប់គាំទ្រជាទុនបដិភាគ
ជំនួយនេះ គឺសម្រាប់គាំទ្រជាទុនបដិភាគ ដល់ការទិញឧបករណ៍សម្ភារៈផលិតកម្មកូនជ្រូក និងជ្រូកសាច់ ដូចជា៖ សម្ភារៈសាងសង់ទ្រុងជ្រូក ម៉ាស៊ីនវ៉ៃកន្ទក់ ម៉ូទ័រហាន់ដើមចេក ម៉ូទ័របូមទឹក សម្ភារៈដាក់ចំណីជ្រូក និងមេ-បាជ្រូក។
ក្រុមហ៊ុនឧកញ៉ា តាន់ មុនីវណ្ណ ចុះ MOU ជាមួយក្រុមហ៊ុនវៀតណាមចំនួនពីរ ក្នុងគោលបំណងផ្លាស់ប្តូរទំនិញ
ឧកញ៉ាបណិ្ឌត តាន់ មុនីវណ្ណ បានឱ្យដឹងថា ការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន LFB Trading និងក្រុមហ៊ុន VISSAN ក្នុងគោលបំណងចាប់ផ្តើមកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរទំនិញ នាំចេញ នាំចូលរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។
លោកស្រី អ៊ឹម សុផាន់ណារិទ្ធ ត្រូវបានបញ្ចប់គោរមងារជា «ឧកញ៉ា»
លោកស្រី អ៊ឹម សុផាន់ណារិទ្ធ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២។ លោកស្រី ត្រូវបានគេដឹងថា ជាម្ចាស់ក្រុមហ៊ុននាំចូល និងលក់ចែកចាយនូវសាច់សត្វជាច្រើនប្រភេទពីក្រៅប្រទេស ចូលមកកាន់ប្រទេសកម្ពុជា។












