Author: ទីន Tin (ទីន Tin)

ម៉ាឡេស៊ី ចាប់ដៃជាមួយសិង្ហបុរី ចុះកិច្ចព្រមព្រៀងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមគ្នាមួយ

ម៉ាឡេស៊ី ចាប់ដៃជាមួយសិង្ហបុរី ចុះកិច្ចព្រមព្រៀងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមគ្នាមួយ

ម៉ាឡេស៊ី ចាប់ដៃជាមួយសិង្ហបុរី ចុះកិច្ចព្រមព្រៀងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមគ្នាមួយ

ពិធីឡើងកាន់តំណែងប្រធានាធិបតីរបស់លោក Trump ប្រមូលលុយបានជាង ២០០លានដុល្លារ

ពិធីឡើងកាន់តំណែងប្រធានាធិបតីរបស់លោក Trump ប្រមូលលុយបានជាង ២០០លានដុល្លារ

ពិធីឡើងកាន់តំណែងប្រធានាធិបតីអាមេរិកជាលើកទី២ របស់លោក Donald Trump បានប្រមែប្រមូលលុយច្រើនជាង ២០០លានដុល្លារ ដោយក្នុងនោះ ១៥០លានដុល្លារ បានមកពីការបរិច្ចាគរបស់ក្រុមមហាសេដ្ឋី ខណៈ ៥០លានដុល្លារទៀត គឺជាថវិកាសេសសល់ពីយុទ្ធនាការឃោសនារកសន្លឹកឆ្នោត។ ប្រភពជិតស្និទ្ធបានប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន New York Times ថា មូលនិធិរៀបចំពិធីតែងតាំងប្រធានាធិបតីរបស់លោក Trump សារនេះ មានចំនួនលើសកាលឆ្នាំ២០១៧ សឹងទ្វេដង ពោលពេលក្លាយជាមេដឹកនាំអាមេរិកដំបូង ពិធីឡើងកាន់តំណែងរបស់មហាសេដ្ឋីរូបនេះ ប្រមូលលុយបានប្រហែល ១០៧លានដុល្លារ។ សូមជម្រាបដែរថា លោក Donald Trump នឹងក្លាយជាប្រធានាធិបតីអាមេរិកទី៤៧ ដោយត្រៀមឡើងកាន់តំណែងផ្លូវការនៅថ្ងៃទី២០ ខែមករាខាងមុខ៕ អត្ថបទ៖ Luffy រូបភាព៖ RBC

នាយករដ្ឋមន្ត្រី ជំរុញឲ្យរដ្ឋបាលក្រុងហូជីមិញកែប្រែគោលនយោបាយថ្មី អូសទាញការបណ្ដាក់ទុន ២០០ពាន់លាន

នាយករដ្ឋមន្ត្រី ជំរុញឲ្យរដ្ឋបាលក្រុងហូជីមិញកែប្រែគោលនយោបាយថ្មី អូសទាញការបណ្ដាក់ទុន ២០០ពាន់លាន

នាយករដ្ឋមន្ត្រី ជំរុញឲ្យរដ្ឋបាលក្រុងហូជីមិញកែប្រែគោលនយោបាយថ្មី អូសទាញការបណ្ដាក់ទុន ២០០ពាន់លាន

ឥណ្ឌាច្រានចោលសំណើរូបិយប័ណ្ណ BRICS បារម្ភពីទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិក

ឥណ្ឌាច្រានចោលសំណើរូបិយប័ណ្ណ BRICS បារម្ភពីទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិក

ឥណ្ឌាច្រានចោលសំណើរូបិយប័ណ្ណ BRICS បារម្ភពីទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិក

ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ សុំការសហការពីប៉ូលិសដើម្បីចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូង

ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ សុំការសហការពីប៉ូលិសដើម្បីចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូង

ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ សុំការសហការពីប៉ូលិសដើម្បីចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូង

ក្រុមហ៊ុនមេ TikTok ក្លាយជាអ្នកចាយលុយវិនិយោគច្រើនបំផុតនៅចិន

ក្រុមហ៊ុនមេ TikTok ក្លាយជាអ្នកចាយលុយវិនិយោគច្រើនបំផុតនៅចិន

ក្រុមហ៊ុន ByteDance ដែលជាមេរបស់ TikTok បានក្លាយជាអ្នកចាយលុយវិនិយោគធំបំផុតនៅប្រទេសចិន ប្រចាំឆ្នាំ២០២៤ បន្ទាប់ពីពួកគេបណ្ដាក់ទុនអស់ប្រមាណ ៨០ពាន់លានយ៉ន់ ឬប្រហែល ១១ពាន់លានដុល្លារ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា គម្រោងវិនិយោគភាគច្រើន ដែលក្រុមហ៊ុន ByteDance បានបណ្ដាក់ទុនគឺផ្ដោតសំខាន់លើភាពជឿនលឿននៃបច្ចេកវិទ្យា រួមទាំងបញ្ញាសិប្បនិមិត្តជាដើម។ ក្រុមហ៊ុនមេរបស់ TikTok មួយនេះ មានផែនការធំក្នុងការវិនិយោគក្នុងវិស័យបច្ចេកវិទ្យា AI ដោយមានគម្រោងចាយលុយទ្វេដង រហូតដល់ ១៦០ពាន់លានយ៉ន់នៅក្នុងឆ្នាំ២០២៥ ជាពិសេសលើបច្ចេកវិទ្យាផ្ទុកទិន្នន័យនៅតាមប្រព័ន្ធអ៊ីនធឺណិត។ គួររំលឹកបន្តិចថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅចិនជាច្រើន កំពុងសម្រុកបណ្ដាក់ទុននៅក្នុងវិស័យបច្ចេកវិទ្យា ដើម្បីបង្កើនការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកលើទីផ្សារ AI៕ អត្ថបទ៖ Luffy រូបភាព៖ Reuters