Author: ទីន Tin (ទីន Tin)

បំណុលជាតិអាមេរិកក្រោមការដឹកនាំរបស់ Trump និង Biden ឡើងដល់ ៣៥ ពាន់ពាន់លានដុល្លារ
Post

បំណុលជាតិអាមេរិកក្រោមការដឹកនាំរបស់ Trump និង Biden ឡើងដល់ ៣៥ ពាន់ពាន់លានដុល្លារ

គណៈកម្មាធិការថវិការបស់សភាអាមេរិកបានប្រកាសថា បំណុលជាតិសរុបរបស់សហរដ្ឋអាមេរិកហក់ឡើងលើស ៣៥ ពាន់ពាន់លានដុល្លារ

ហាងឆេងប្រេងនៅអាស៊ីហក់ឡើងថ្លៃយ៉ាងគំហុក
Post

ហាងឆេងប្រេងនៅអាស៊ីហក់ឡើងថ្លៃយ៉ាងគំហុក

តម្លៃប្រេងជួញដូរនៅក្នុងតំបន់អាស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានហក់ឡើងយ៉ាងគំហុក ដោយសារតែការវាយឆ្មក់ធ្វើឃាតលើមេដឹក

ក្រុមហាម៉ាសថាគ្មានអ្នកណាក្រៅពីអាមេរិកទេដែលបញ្ជាឱ្យអ៊ីស្រាអែលសម្លាប់មេដឹកនាំខ្លួន
Post

ក្រុមហាម៉ាសថាគ្មានអ្នកណាក្រៅពីអាមេរិកទេដែលបញ្ជាឱ្យអ៊ីស្រាអែលសម្លាប់មេដឹកនាំខ្លួន

សមាជិកនៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាសបាននិយាយនៅថ្ងៃពុធនេះថា គ្មានអ្នកណាក្រៅពីសហរដ្ឋអាមេរិកនោះទេដែលហ៊ានបញ្ជាឱ្យអ៊ីស្រាអែលបើកការវាយប្រហារសម្លាប់មេដឹកនាំរបស់ខ្លួនគឺលោក Ismail Haniyeh ។ លោក Mousa Abu Marzook បានថ្លែងប្រាប់សារព័ត៌មានរុស្ស៊ី Sputnik ថា “អាមរិកគឺជាអ្នកនៅពីក្រោយខ្នងនៃការលួចធ្វើឃាតលើមេដឹកនាំរបស់យើងនៅក្នុងរដ្ឋធានីតេហេរ៉ង់ប្រទេសអ៊ីរ៉ង់ ។ យើងសូមថ្កោលទោសការធ្ចើឃាតនេះថាជា “សកម្មភាពដ៏កំសាក” និងមិនអាចអត់ឱនបាន” ។ ទន្ទឹមនោះ ក្រុមចលនាប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះក៏ប្ដេជ្ញានឹងមិនឱ្យអាមេរិក និងអ៊ីស្រាអែលដេកលក់ស្រួលផងដែរ ពោលនឹងបើកការវាយប្រហារសងសឹកដោយមិនចាំមានសំណួរចម្លើយនោះទេ ដើម្បីឱ្យសមនឹងទង្វើរដែលកើតមានឡើងនៅពេលនេះ ។ ការវាយឆ្មក់ធ្វើឃាតលើលោក Ismail Haniyeh កើតមានឡើងក្នុងលំនៅដ្ឋានមួយកន្លែងនៅរដ្ឋធានីតេហេរ៉ង់ ជាទីដែលមេដឹកនាំក្រុមហាម៉ាសរូបនេះចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក Masoud Pezeshkian ជាប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ ។ បុរសវ័យ ៦២ ឆ្នាំរូបនេះត្រូវបានគេចាត់ទុកថាជាអ្នកសម្របសម្រួលដ៏មានឥទ្ធិពលដើម្បីបញ្ចប់សង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាដែលរហូតមកដល់ពេលនេះបានអូសបន្លាយពេលជិត ១ ឆ្នាំទៅហើយ ។ ទន្ទឹមនោះ លោក Ismail Haniyeh ក៏​ធ្លាប់​ធ្វើ​ជា​​នាយករដ្ឋមន្ត្រី​ប៉ាឡេស្ទីនផងដែរក្នុង​ឆ្នាំ ​២០០៦ ក្រោយ​ក្រុម​ហាម៉ាស​បាន​ឈ្នះ​ការ​បោះឆ្នោតសកល ប៉ុន្តែនៅឆ្នាំបន្ទាប់ លោកត្រូវបានដកអំណាចវិញ បន្ទាប់ពីសមាជិកក្រុមហាម៉ាសមើលមុខគ្នាមិនចំជាមួយបក្សលោកប្រធានាធិបតី​​ប៉ាឡេស្ទីន​ Mahmoud Abbas ៕ បកប្រែ ៖ ទីន

លោក ស៊ី ជីនពីង ចេញបញ្ជាឱ្យពង្រឹងសេដ្ឋកិច្ចទីផ្សារដើម្បីជួយខ្យល់ដង្ហើមដល់អាជីវកម្ម
Post

លោក ស៊ី ជីនពីង ចេញបញ្ជាឱ្យពង្រឹងសេដ្ឋកិច្ចទីផ្សារដើម្បីជួយខ្យល់ដង្ហើមដល់អាជីវកម្ម

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានចេញបញ្ជាឱ្យមន្ត្រីអ្នកមុខអ្នកការទាំងអស់ផ្ដោតលើការកាត់បន្ថយសមត្ថភាពផលិតកម្មដែលលែងមានប្រសិទ្ធភាព ហើយងាកមកពង្រឹង

ក្រុមហ៊ុនដ៏ធំមួយរបស់សិង្ហបុរីគ្រោងបណ្ដាក់ទុនវិនិយោគ ៣០ ពាន់លានដុល្លារនៅអាមេរិក
Post

ក្រុមហ៊ុនដ៏ធំមួយរបស់សិង្ហបុរីគ្រោងបណ្ដាក់ទុនវិនិយោគ ៣០ ពាន់លានដុល្លារនៅអាមេរិក

ក្រុមហ៊ុនសិង្ហបុរី Temasek គ្រោងនឹងបណ្ដាក់ទុនវិនិយោគរហូតដល់ ៣០ ពាន់លានដុល្លារក្នុងវិស័យដូចជា ការថែទាំសុខភាព

ល្បីរាប់សិបឆ្នាំមកហើយ ដឹងទេ ទិន ហ្វី សល់លុយប៉ុន្មានរយលានដុល្លារក្នុងដៃ?
Post

ល្បីរាប់សិបឆ្នាំមកហើយ ដឹងទេ ទិន ហ្វី សល់លុយប៉ុន្មានរយលានដុល្លារក្នុងដៃ?

អ្នកណាដែលថាមិនស្គាល់តារាសម្ដែងបែបកំប្លុកកំប្លែងរបស់ហុងកុង “ទិនហ្វី” នោះ ។ ទោះបីជា បច្ចុប្បន្នតារាកំប្លែងដែលមានឈ្មោះពិតថា

ទ្រព្យសម្បតិ្តថៅកែ LV របូតអស់ជាង ១៩ ពាន់លានដុល្លារ ដោយសារលក់ឡុងចុងនៅចិន
Post

ទ្រព្យសម្បតិ្តថៅកែ LV របូតអស់ជាង ១៩ ពាន់លានដុល្លារ ដោយសារលក់ឡុងចុងនៅចិន

ទ្រព្យសម្បត្តិមហាសេដ្ឋីខាងហ្វេសសិនរបស់បារាំងលោក Bernard Arnault បានធ្លាក់ចុះយ៉ាងគំហុកដល់ ៩ ភាគរយ ស្មើនឹង ១៩.២

ហុងកុងចាត់ទុកកម្ពុជា និងប្រទេសអាស៊ាន ២ ទៀត ជាទីផ្សារវិនិយោគដ៏ធំ
Post

ហុងកុងចាត់ទុកកម្ពុជា និងប្រទេសអាស៊ាន ២ ទៀត ជាទីផ្សារវិនិយោគដ៏ធំ

លោក John Lee Ka-chiu នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បាននិយាយកាលពីថ្ងៃអាទិត្យថា

លោក វ៉ាង យី ជំរុញឱ្យអាស៊ានបន្តឹងដៃពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន
Post

លោក វ៉ាង យី ជំរុញឱ្យអាស៊ានបន្តឹងដៃពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន

ថ្លែងក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសនៃសមាជិកប្រជាជាតិអាស៊ាន លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានជំរុញ

សេដ្ឋកិច្ចអាមេរិកហក់ឡើង ៨ ត្រីមាសជាប់ៗគ្នា តែសេដ្ឋវិទូថា នឹងដាំក្បាលចុះក្រោមវិញនៅចុងឆ្នាំ
Post

សេដ្ឋកិច្ចអាមេរិកហក់ឡើង ៨ ត្រីមាសជាប់ៗគ្នា តែសេដ្ឋវិទូថា នឹងដាំក្បាលចុះក្រោមវិញនៅចុងឆ្នាំ

សហរដ្ឋអាមេរិកនៅតែបន្តជាបងធំផ្នែកសេដ្ឋកិច្ច បន្ទាប់ពីផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះបន្តកើនឡើង ២.៨ ភាគរយក្នុងត្រីមាសទី ២ ដោយសារតែកំណើនអាជីវកម្ម