ថ្មីៗនេះ ក្រុមការងារអន្តរក្រសួងបានពិភាក្សាលើសេចក្តីព្រាង «ក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា» មុននឹងដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និងអនុម័តដាក់ឱ្យអនុវត្តនាពេលខាងមុខ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំ និងអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងស្របតាមនិន្នាការសកល។ ក្របខណ្ឌនេះ មានគោលបំណងពង្រីក និងបង្កើនការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក លើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការកាត់បន្ថយចំណាយឡូជីស្ទិក សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងសកល។ ដើម្បីសម្រេចគោលបំណងខាងលើ ក្របខណ្ឌនេះ ក្រុមការងារអន្តរក្រសួងបានកំណត់គោលដៅក្នុងការបង្កើនការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកទន្លេ តាមរយៈការដាក់ចេញនូវវិធានការជាយុទ្ធសាស្រ្ត ដែលគិតគូរអំពី៖ ១. ការកំណត់ទីតាំងកំពង់ផែទន្លេជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និង២. ការដាក់ចេញនូវសសរស្តម្ភចំនួន ៥ រួមមាន៖ ការពង្រឹងក្របខណ្ឌគតិយុត្ត, ការពង្រឹងយន្តការស្ថាប័ន, ការកំណត់អាទិភាពលើយុទ្ធសាស្ត្រវិនិយោគ, – ការកំណត់ប្រភពហិរញ្ញប្បទាន និងម៉ូឌែលអភិវឌ្ឍន៍ និង ការអនុវត្តបញ្ជីគម្រោងនៃផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរ មធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។ សូមជម្រាបជូនថា រាជរដ្ឋាភិបាលកាលពីពេលកន្លងទៅបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជាឆ្នាំ២០២៣-២០៣៣ (CITLS) ដោយរាជរដ្ឋាភិបាលបានសម្រេចលើកិច្ចការអាទិភាពមួយចំនួនពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក រួមជាមួយនឹងជំពូក១៨ និងមាត្រា២៧៥ នៃច្បាប់ដឹកជញ្ជូនតាមផ្លូវទឹកត្រូវបានចូលជាធរមាននៅថ្ងៃទី២៣ ខែមីនា។...
Author: Vin Chang (Vin Chang)
មន្ត្រីបរិស្ថានចេញកម្លាំងរុករកយន្តហោះយោធាដែលដាច់ការទាក់ទងជុំវិញភូមិសាស្ត្រដែនព្រៃខេត្តកំពង់ស្ពឺ
លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រយៈពេល ៣យប់ ៤ថ្ងៃកន្លងមកនេះកម្លាំងនៃមន្ទីរបរិស្ថានចំនួន ៤០នាក់
ការដាក់ឈ្មោះមហាវិថី ស៊ី ជីនពីង បង្ហាញពីទំនាក់ទំនងមិត្តភាពដែលមិនអាចបំបែកបានរវាងចិននិងកម្ពុជា
បង្គោលស្លាក «មហាវិថី ស៊ី ជីនពីង» អតីតផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រូវបានរៀបចំពិធីជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដានេះ
ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការនៅតែជាបញ្ហាប្រឈមសម្រាប់ម្ចាស់អាជីវកម្មក្រៅប្រព័ន្ធ
ម្ចាស់អាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតែជួបបញ្ហាប្រឈមក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការពីគ្រឹះស្ថានធនគារ និងហិរញ្ញវត្ថុ
បណ្ដេញជនជាតិចិនម្នាក់ពីកម្ពុជា ដែលត្រូវតុលាការសិង្ហបូរីផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់
ក្រសួងមហាផ្ទៃកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ធ្វើការស្រាវជ្រាវ និងបណ្តេញ ជនជាតិចិនម្នាក់ចេញពីកម្ពុជា
អគារថ្មីរបស់នាយកដ្ឋានអង្គរក្ស ដាក់ឲ្យប្រើប្រាស់ផ្លូវការ
អគារថ្មីរបស់នាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អគារថ្មីនេះ សាងសង់ឡើងសម្រាប់រក្សាទុករថយន្តនាំក្បួន ម៉ូតូស ហែរអមការពារគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ និងជាការិយាល័យបម្រើការងាររបស់កងកម្លាំងនគរបាលជាតិនៃនាយកដ្ឋានអង្គរក្ស ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មានបណ្តោយ ១០៨ម៉ែត្រ ទទឹង ១៦ម៉ែត្រ កម្ពស់ ៩,២ម៉ែត្រ។ អគារថ្មីនេះ ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃចាត់ទុកជាមរតកសមិទ្ធផលកើតឡើងក្នុងអន្តរកាល នៃការបន្តវេន រវាងរាជរដ្ឋាភិបាលនីតិកាលទី៦ និងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត។ លោកថ្លែងថា សមិទ្ធផលអគារថ្មីដែលសម្ពោធនេះ ជាការបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបង្កលក្ខណៈឱ្យមន្រ្តីរាជការស៊ីវិល និងកងកម្លាំង មានកន្លែងបំពេញការងារសមរម្យ មានសម្ភារៈ និងបរិក្ខាប្រើប្រាស់គ្រប់គ្រាន់ សម្រាប់ការបំពេញតួនាទី និងភារកិច្ច ស្របតាមច្បាប់ និងគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿន របស់សម្ដេចធិបតី...
អាកាសធាតុមិនល្អ និងព្រៃក្រាស់ បង្កជាឧបសគ្គដល់បេសកម្មរុករកឧទ្ធម្ភាគចក្រយោធាដែលបាត់ដានធ្លាក់
បេសកកម្មរុករកឧទ្ធម្ភាគចក្រមួយគ្រឿង និងយោធា២រូប ដែលបាត់ដានធ្លាក់ចុះក្នុងតំបន់ភូមិសាស្រ្តខេត្តពោធិ៍សាត់ អស់រយៈពេល៤ថ្ងៃហើយនៅមិនទាន់រកឃើញនៅឡើយ
គម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣សិក្សាចប់ហើយរង់ចាំការវាតម្លៃចុងក្រោយ
គម្រោងផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមមហ៊ុនសាងសង់បាន និងកំពុងសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាននៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលនាពេលនាខាងមុខ។
លោក ទៀ សីហា បញ្ជាក់ពីឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធានៅខេត្តពោធិ៍សាត់
លោក ទៀ សីហា បញ្ជាក់ពីឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធានៅខេត្តពោធិ៍សាត់
រដ្ឋមន្រ្តីការពារជាតិ៖ឧទ្ធម្ភាគចក្រមួយគ្រឿងដែលបាត់នៅជួរភ្នំក្រវាញរកមិនទាន់ឃើញនៅឡើយ
លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានឲ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យខែកក្កដានេះ រយៈពេល២ថ្ងៃដែលឧទ្ធម្ភាគចក្រមួយគ្រឿង