អ្នកឧកញ៉ា ឃុន សៀ រៀប​ចំ​ខួប​កំណើត​ចៅស្រី ក្នុងបរិយាកាសសប្បាយរីករាយ និងកក់​ក្ដៅ​ណាស់​

កាល​ពី​ពេល​ថ្មី​ៗ​នេះ​អ្នក​ឧកញ៉ា ឃុន សៀ និង​ក្រុម​គ្រួសារ បាន​រៀបចំ​កម្មវិធី​ខួប​កំណើត​ឲ្យ​ចៅ​ស្រី​ដ៏​គួរ​ឲ្យ​ស្រលាញ់​វ័យ ១ ឆ្នាំ ដែល​​មាន​សាច់​ញាតិ​បង​ប្អូន ភ្ញៀវ​កិត្តិយស​ចូល​រួម​យ៉ាង​ច្រើន​កុះករ។

តាមដានជាមួយយើង៖ Million Times

ចៅស្រី​របស់អ្នក​ឧកញ៉ា ឃុន សៀ មាន​ឈ្មោះ​ថា ឃុន សៀនី ដែល​មាន​រូបរាង​តូច​ច្រមិច និង​គួរ​ឲ្យ​ថ្នាក់ថ្នម។ កម្មវិធី​នេះ​ដែរ ​មិន​បាន​ធ្វើ​ឡើង​ឱ្យ​ធំ​ខ្លាំង​ពេក​ទេ ប៉ុន្តែ​ក៏​មិន​តូច​ដែរ ដ្បិត​អី​មាន​ភ្ញៀវ​កិត្តិយស​ចូល​រួម​ច្រើន ជា​ពិសេស​វត្តមាន​របស់​ឧកញ៉ា ឃុន សៀ ផ្ទាល់​តែ​ម្ដង។ ក្នុង​បរិយាកាស​ដ៏​សប្បាយរីករាយ​នៃ​គ្រួសារ ទាំង​ម្ចាស់​កម្មវិធី និង​ភ្ញៀវ​សុទ្ធតែ​មាន​ទឹក​មុខ​ស្រស់បស់ ញញឹមញញែម​ជាប់​ជានិច្ច។

កម្មវិធី​នេះ​រៀប​ចំ​ឡើង​មើល​ទៅ​សាមញ្ញ​ៗ ប៉ុន្តែ​ត្រូវ​បាន​អ្នក​នៅ​លើ​បណ្ដាញ​សង្គម​កោត​សរសើរ និង​និយាយ​​​ថា​សមរម្យ​ថ្លៃថ្នូរ ព្រោះ​ដ្បិត​តែ​ជា​គ្រួសារ​អភិជន​មែន ប៉ុន្តែ​មិន​ចំណាយ​ប្រាក់​ទៅ​រៀប​ចំ​កម្មវិធី​ខ្លាំងពេកឡើយ។ ជា​ខួប​កំណើត​ចៅស្រី​ដូចនេះ​ហើយ រោង​នៃ​ពិធី​ត្រូវ​បាន​តុបតែង​ឡើង​ពី​ផ្កា​ស្រស់​ពណ៌​ផ្កាឈូក និង​ស្វាយ​ខ្ចី ហើយ​ម្ចាស់​កម្មវិធី​វិញ​ក៏​ជ្រើសរើស​ឈុត​ដែល​ស៊ី​នឹង​ផ្កា​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នកឧកញ៉ា ឃុន សៀ ជា​ម្ចាស់​ក្រុមហ៊ុន​ឃុន សៀ អឹមផត អិចផត និង​ជា​នាយក​ក្រុមហ៊ុន TP Moral Group (TPMG) ហើយ​កាលពី​ព្រឹក​ថ្ងៃ១៧ ខែ​ធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន TP Moral Group (TPMG) បើកការដ្ឋានសាងសង់ទីកក្រុងមេគង្គ ឃី (Mekong Quay City) ស្ថិត​នៅ​ក្រុង​អរិយក្សត្រ ខេត្ត​កណ្តាល៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ The ring wedding cambodia