គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានរៀបចំ កិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោងក្នុងភូមិសាស្រ្តរាជធានីខេត្តចំនួន ៧។
CDC បានឱ្យដឹងថា គម្រោងវិនិយោគទាំង១៧ ដែលបានពិនិត្យមានទុនវិនិយោគសរុបប្រមាណ ១៥០លានដុល្លារ អាម៉េរិក ហើយអាចបង្កើតការងារបានចំនួនប្រមាណ ៩ពាន់កន្លែង។


គម្រោងវិនិយោគទាំង១៧ ស្ថិតក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង (បង្កើត រោងចក្រ កែ ច្នៃជ័រកៅស៊ូ) និងក្នុងវិស័យឧស្សាហកម្មចំនួន ១៦គម្រោង (បង្កើត រោងចក្រកែច្នៃលោហធាតុ, ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក, ផលិតអំពូលភ្លើង និងបរិក្ខារអគ្គិសនី, ផលិតគ្រឿងសង្ហារិម, ផលិតផ្កានិងផ្លែឈើសិប្បនិម្មិត, ផលិតឧបករណ៍ជាងនិងឧបករណ៍ប្រើប្រាស់ក្នុងយានដ្ឋាន, ផលិតចង្ក្រាន និងឡចម្អិន, ផលិតសម្ភារៈវេចខ្ចប់, ផលិតសម្ភារៈសម្រាប់បោះជំរុំ, ខារអំបោះ, បោកគក់និងជ្រលក់ពណ៌) ។
បើតាម CDC គម្រោងវិនិយោគទាំងនេះមានទីតាំងនៅរាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយ មានជ័យ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC