ថ្ងៃភ្ជាប់ពាក្យកូនស្រីសេដ្ឋីម្ចាស់ទីក្រុងរណប ING City អធឹកហើយ ទម្រាំដល់ថ្ងៃមង្គលការមិនដឹង​ធំដុំកម្រិតណា

ក្រោយ​​ពិធី​ចូល​ចែចូវ ក៏​​ដល់​វេលា​ភ្ជាប់​ពាក្យ​នៃ​គ្រួសារ​សេដ្ឋី ២ រូប ប្រចាំ​ស្រុក​ខ្មែរ​ អ៊ឹង ប៊ុនហ៊ូវ និង ថៅកែហាងលក់​ស្លៀកបំពាក់ លីម ហុង។ កម្មវិធី​ដ៏​ធំ​នៃ​គ្រួសារ​អភិជន​គូ​នេះ ពិតជា​អធិកអធម​មិន​ចាញ់​មង្គលការ​ឡើយ គ្រាន់តែ​ភ្ញៀវ​មិន​សូវ​ច្រើន​ខ្លាំង​ប៉ុន្មាន​ឡើយ។

តាមដានជាមួយយើង៖ Million Times

កម្មវិធី​ភ្ជាប់​ពាក្យ​ក៏​មិន​ខុស​ពី​កម្មវិធី​ចូល​ចែចូវ​ដែររៀបចំឡើង​នៅ​គ្រួសារ​ខាង​ស្រី​នៃ​ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ។ ការ​តុបតែង និង​លម្អ​ក្នុង​កម្មវិធី​ភ្ជាប់​ពាក្យ​របស់​កូន​ក្រមុំ អ៊ឹង ស៊ីវឈីនស៊ី និង​កូន​កំលោះ លីម ហ្វីលីប ពិតជា​ស្រស់​ស្អាត និង​ប្រកប​ដោយ​ភាព​ប្រណីត​គ្រប់​ជ្រុងជ្រោយ​រោយ​ដោយ​ផ្កា​ស្រស់​គ្រប់​ចន្លោះ​តែម្ដង។

គ្រួសារ​សេដ្ឋី​ដែល​ជា​ដន្លង​នឹង​គ្នា គឺ​អ្នក​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និង​លោកស្រី ហេង សុខា អ្នក​មាន​គុណ​ខាង​ស្រី ចំណែក​​​ឧកញ៉ា ចាប មួយហុង និង​លោកស្រី លឹម សុខចេង ម្ចាស់​ហាង​លក់​សម្លៀកបំពាក់ លីម ហុង ជា​មេបាខាង​ប្រុស។ ការ​ផ្សារ​ជាប់​សាច់​ឈាម​នៃ​គ្រួសារ​ត្រកូល​អភិជន​ទាំង ២ បាន​កក្រើក​ខ្លាំង ព្រោះ​ទាំង​សងខាង​សុទ្ធតែ​ជា​អ្នក​មាន​កំពូល ក្នុង​ដៃ​កាន់កាប់​ជំនួញ​ជាច្រើន។

កូន​ក្រមុំ​ដ៏​ស្រស់​បំព្រង ពេល​បាន​គ្រង​ឈុត​ប្រពៃណី​ខ្មែរ ហើយ​ក្រៅពី​សម្លៀកបំពាក់​ខ្មែរ​ដ៏​អស្ចារ្យហើយ​នោះ កូនស្រី​សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ក៏​បាន​រៀបចំ​ឈុត​សម័យ ដែល​គ្រាន់តែ​រ៉ូប​១ឈុត​តម្លៃជិត ៨ ពាន់​ដុល្លារ។ ងាក​មើល​ទៅ​ភ្ញៀវ​ចូលរួម​ឲ្យ​ពរជ័យ​នៃ​គូស្នេហ៍​វ័យ​ក្មេង សុទ្ធតែ​អ្នក​ដឹកនាំ​តាម​ស្ថាប័ន​ធំ​ៗ គ្រង​ឈុត​ហូល​ផាមួង​ខ្មែរ​ដ៏​ភ្លឺ​រលោង៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ The Ring Wedding Cambodia